ក្រចេះ: លោកវរសេនីយ៍ឯក ប៊ុន ឈឿន អធិការស្រុកសំបូរ បានប្រាប់ Post News ថា មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកក្នុងទន្លេមេគង្គ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ជនរងគ្រោះមានឈ្មោះ ស៊ូ ហ៊ីប ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
មូលហេតុចុះរាវរកឈើក្នុងទឹក។ លុះមកទល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទីព្រឹក បានរកឃើញសាកសពហើយអណ្ដែតមកទើលើឆ្នេខ្សាច់ក្នុងភូមិធំ ឃុំសណ្ដាន់ ស្រុកសំបូរ បច្ចុប្បន្នជំនាញបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕
មតិយោបល់