ជប៉ុនៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា យន្តហោះយោធាអាមេរិកមួយគ្រឿង បានធ្លាក់ចូលទៅក្នុង សមុទ្រ នៅឯឆ្នេរកោះអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុន ។ នេះបើយោងតាមរយៈ សារព័ត៌មាន mo4ch ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។
តាមរបាយការណ៍ឲ្យដឹងថា ឆ្មាំសមុទ្រជប៉ុន បានបញ្ជូនឧទ្ធម្ភាគចក្រ និងទូកល្បាត ដើម្បីស្វែងរកយន្ដហោះ នេះ។
ទីភ្នាក់ងារ Okinawa Time និយាយថា យន្ដហោះចម្បាំងនេះ បានធ្លាក់ចុះបន្ទាប់ពីហោះឆ្លងកាត់សមុទ្រ ចេញពីឆ្នេរភាគខាងកើតនៃកោះអូគីណាវ៉ា ហើយទីតាំងដែលធ្លាក់ ស្ថិតចម្ងាយ ១៥០ គីទ្បូម៉ែត្រ ភាគខាងកើតស្រុក Kunigami ។
គួរបញ្ជាក់ដែរថា ពីទ្បុតយន្តហោះនេះ ត្រូវបានគេជួយសង្គ្រោះ នេះយោងកាសែតជប៉ុន Ryukyu Shimpo បានរាយការណ៍ ដោយដកស្រង់សំដីមន្ត្រីក្នុងតំបន់៕
មតិយោបល់