ព័ត៌មានអន្តរជាតិ

ចិនធ្វើសេចក្តីព្រាងច្បាប់ថ្មី ទប់ស្កាត់ការបំពុលបរិស្ថានក្នុងវិស័យរុករករ៉ែ

ចិន: យោងតាមសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលធ្វើឡើងដោយក្រសួងការពារបរិស្ថាន បានឲ្យដឹងថា ប្រទេសចិនមានផែនការលើកកម្ពស់ស្តង់ដាបរិស្ថាន នៅក្នុងវិស័យរុករករ៉ែដែលកំពុងបំពុលបរិស្ថាន របស់ខ្លួនយ៉ាងខ្លាំងនោះ ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៦។

ចំពេលកើនឡើងនៃការព្រួយបារម្ភអំពីបរិយាកាស  ប្រទេសចិនបានប្រកាសសង្គ្រាមលើកត្តាបំពុល និង បង្កើតច្បាប់ថ្មីមួយក្នុងគោលបំណងធ្វើឲ្យសមស្របតាមស្តង់ដា ព្រមទាំងដាក់ទោសទណ្ឌកម្មចំពោះក្រុមហ៊ុន និងរដ្ឋាភិបាលក្នុងស្រុក ប្រសិនបើមិនទទួលយកគោលនយោបាយរបស់ច្បាប់ថ្មិមួយនេះ។

វិស័យរុករករ៉ែជាផ្នែកមួយសំខាន់នៃបានការពង្រីកសេដ្ឋកិច្ចរបស់ចិនយ៉ាងឆាប់រ័ហ ក្នុងរយ:ពេល បីទសវត្សរ៍ចុងក្រោយ ប៉ុន្តែការខ្វះបទបញ្ជា និងការពង្រឹងនៃភាពកម្សោយនៃ ស្តង់ដាត្រូវបានបំផ្លាញដីរបស់ប្រទេសជាច្រើន និងបន្សល់នូវការផ្គត់ផ្គង់ផ្នែកទឹក និងដីគោកមិនសមស្របសម្រាប់ការប្រើប្រាស់របស់មនុស្ស និងបានគំរាមកំហែងដល់សុខភាពសាធារណ:។

សូមបញ្ជាក់ថា បើយោងតាមសេចក្តីព្រាងច្បាប់ថ្មីដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ក្រសួងេះ ការពារបរិស្ថានកាលពីចុងសប្តាហ៍មុននេះលើកឡើងថា អ្នករុករករ៉ែនឹងត្រូវបានបង្ខំឲ្យរក្សាទឹកសំណល់ជាង ជាង៨៥ ភាគរយរបស់ពួកគេ និងត្រូវតែដាក់ប្រព័ន្ធការពារកាកសំណល់មួយនៅក្នុងកន្លែងដើម្បីសម្រេចបាននូវ “ការប្រើប្រាស់ទូលំទូលាយ” នៃកាកសំណល់ចុងក្រោយ និង កាកសំណល់រឹងផ្សេងទៀត៕

aaaa

53604972.cms

មតិយោបល់