ប្រជាជនប្រមាណ ១២,០០០នាក់ត្រូវបានជម្លៀសដោយសារភ្នំភ្លើងជិតផ្ទុុះក្នុងប្រទេសហ្វីលីពីន
ប្រជាជនរាប់ពាន់នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ខណៈដែលភ្នំភ្លើងជិតផ្ទុះឡើងនៅក្នុងហ្វីលីពីននៅថ្ងៃចន្ទដោយផ្អែកលើការព្រមាននៃការប្រកាសអាសន្នរបស់ទីភ្នាក់ងារគ្រោះមហន្តរាយហ្វីលីពីន។នេះបើយោងតាមរយៈសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។
បើយោងតាមមន្រ្តីក្នុងតំបន់បានឲ្យដឹងថា ប្រជាជនប្រមាណ១២,០០០នាក់ត្រូវបានគេបញ្ជាឱ្យចាកចេញពីតំបន់គ្រោះថ្នាក់ ចំងាយ៧គីឡូម៉ែត្រពីរណ្តៅភ្នំភ្លើង។បើការផ្ទុះនេះកើតឡើងមែន មានន័យថា ឧស្ម័ន និងកម្អែភ្នំភ្លើងអាចហូរក្នុងល្បឿន ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង៕
មតិយោបល់