ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចិនបញ្ជាទិញឧទ្ធម្ភាគចក្រប្រភេទ H135 ចំនួន ១០០គ្រឿងពីក្រុមហ៊ុន Airbus

ចិន: ក្រុមហ៊ុន Airbus បាននិយាយថា សហព័ន្ធចិនបានបញ្ជាឱ្យឧទ្ធម្ភាគចក្រប្រភេទ H135 ដែលមានម៉ាស៊ីនពីរ ចំនួន ១០០គ្រឿង ពីក្រុមហ៊ុន Airbus Helicopters បាននឹងសង់តំឡើងបែបបទចុងក្រោយ នៅទីក្រុង Qingdao ភាគខាងកើតខេត្តសានដុងរបស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មានចិនស៊ិនហួ នៅថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៦នេះ។

ក្រុមហ៊ុន Airbus បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា សហព័ន្ធនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផ្គត់ផ្គង់អាកាស ចរណ៍ចិន Aviation Supplies Holding, ក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្មអាកាសចរណ៍ Aviation Industrial Development នៅទីក្រុង Qingdao និងក្រុមហ៊ុនឧទ្ធម្ភាគចក្រ CITIC Offshore Helicopter Co. Ltd,។

ក្រុមហ៊ុនទាំងនេះបាននិយាយថា ការប្តេជ្ញាចិត្តដើម្បីបញ្ជាទិញឧទ្ធម្ភាគចក្រប្រភេទ H135 ចំនួន ១០០គ្រឿង ដែលបានផលិត នៅក្នុងឆ្នាំ២០១៥។

លោក Norbert Ducrot ប្រធានក្រុមហ៊ុន Airbus Helicopters China និងប្រចាំនៅតំបន់អាស៊ីខាងជើង North Asia region បានថ្លែងថា ជាមួយនឹងការបើកឡើងបន្ថែមទៀតនៃជើងហោះហើេរប្រទេសចិន និងការកើនឡើងនូវកំណើននៅក្នុង ផ្នែកស៊ីវិលនិងសេវាកម្មសាធារណៈ ប្រទេសចិនកំពុងរៀបចំឱ្យទៅជាទីផ្សារធំបំផុតសម្រាប់ឧទ្ធម្ភាគចក្រនៅក្នុងប៉ុន្មានឆ្នាំខាង មុខទៀត។

ការបំពេញបែបបទតំឡើងចុងក្រោយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៨ ហើយតំឡើងការផលិតឧទ្ធម្ភាគ ចក្រប្រភេទ H135 ចំនួន ១០០គ្រឿង ក្នុងរយៈពេល ១០ឆ្នាំខាងមុខ។

សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រប្រភេទ H135 នេះគឺជាការពេញនិយមនៅក្នុងប្រទេសចិនសម្រាប់ការផ្តល់សេវាសង្គ្រោះបន្ទាន់ ដូចជា ផ្នែកវេជ្ជសាស្ត្រ, ច្បាប់, បាញ់ពន្លត់អគ្គិសភ័យនិងការដឹកជញ្ជូន ជាដើម៕
H13 helicopter

មតិយោបល់