បន្ទាប់ពីក្រុម Paris Saint Germain បានបំបែកកំណត់ត្រា ២២២លានអឺរ៉ូ ក្នុងការទិញយកខ្សែប្រយុទ្ធ Neymar ពីក្រុម Barcelona នារដូវក្តៅកន្លងមក នៅពេលនេះ ក្រុម បីសាចក្រហម Manchester United បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាងក្រុមអ្នកមានបារាំងទៅទៀត។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Diario Gol បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United បានកំណត់ទឹកប្រាក់ ៥០០លានអឺរ៉ូ ក្នុងការប្រជែងទិញយក Neymar ជាមួយក្រុមអធិរាជស Real Madrid ។ ការកំណត់តម្លៃ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់នេះដែរ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកតាមដានបាល់ទាត់ទាំងអស់ ព្រោះថា ៥០០លានអឺរ៉ូ វាជាចំនួនដ៍ច្រើនលើសលប់មួយ ខណៈតម្លៃនេះ វាច្រើនជាងចំណូលរបស់ក្លិបធំៗ មួយចំនួនក្នុង១ឆ្នាំផងដែរ។
ក៍ប៉ុន្តែ សម្រាប់ក្រុមបីសាចក្រហម Manchester United វិញ ហាក់មិនខ្វល់ខ្វាយឡើយ ព្រោះថា ក្រុមមួយនេះ មានបំណងចង់ក្រសោបពាន Premier League ត្រឡប់មកវិញ ខណៈពួកគេខកខានកាន់ពាននេះ ប្រមាណជា ៦-៧ រដូវកាលកន្លងមកហើយ។ ម្យ៉ាងវិញទៀត ការចង់ឈ្នះពាន Champion League ក៍តម្រូវឲ្យក្រុមបីសាចក្រហម Manchester United ត្រូវតែប្រមូលកីឡាករល្អ មកពង្រឹងក្លិបឡើងវិញផងដែរ ស្របពលដែលកីឡាកររបស់ Man Utd នៅពេលនេះ មិនទាន់គ្រប់គ្រាន់ឡើយ ក្នុងការទទួលបានជោគជ័យនោះ។
យ៉ាងណាវិញនោះ ការហ៊ានដេញថ្លៃ ៥០០លានអឺរ៉ូ ក្នុងការទិញយក Neymar ពីក្រុម Paris Saint Germain នេះដែរ គឺជាការប្រជែងជាមួយក្រុម Real Madrid ដែលហ៊ានត្រឹម ៣០០លានអឺរ៉ូប៉ុណ្ណោះ ដែលមានន័យថា Man Utd មានសង្ឃេមច្រើនក្នុងការនាំយក Neymar មកកាន់ Olt Trafford ប្រសិនបើ Real Madrid មិនបន្តប្រជែងទៀតទេនោះ។
មតិយោបល់