(បរទេស)៖ យោងតាមសេតវិមាន កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងជួបជាមួយ ប្រធានធនាគារសហព័ន្ធអាមេរិក លោកស្រី Janet Yellen នៅថ្ងៃច័ន្ទនេះ ដើម្បីពិភាក្សាអំពីសេដ្ឋកិច្ច និងកំណែទម្រង់ផ្លូវ Wall Street ទៀតផង។ នេះយោតាមទីភ្នាក់ផ្សាយព័ត៍មាន Channel News Asia ចេញផ្សាយ មុននេះបន្តិច។
ការប្រជុំនេះ ត្រូវបានគេដឹងថា ក៏មានវត្តមានលោកអនុប្រធានាធិបតី លោក Joe Biden ចូលរួមជាមួយលោកប្រធានាធិបតី អូបាម៉ា និងប្រធានធនាគារកណ្ដាល លោកស្រី Yellen ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច ផងដែរ។ បើតាមសេចក្តីថ្លែងការណ៍របស់លោក Joe Biden បានឲ្យដឹងបន្ថែមថា កិច្ចប្រជុំនេះ នឹងចាប់ផ្ដើម នៅថ្ងៃរសៀល ដែលលោកប្រធានាធិបតី អូបាម៉ា និងលោកស្រី Yellen នឹងពិភាក្សាគ្នា អំពីស្ថានភាពសេដ្ឋកិច្ចអាមេរិក និងសេដ្ឋកិច្ចជាសកល ព្រមទាំងកំណែទម្រង់ផ្លូវ Wall Street និងទស្សនវិស័យសេដ្ឋកិច្ច រយៈពេលវែង៕
មតិយោបល់