(សេអ៊ូល)៖ ក្រសួងការពារជាតិ កូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃច័ន្ទ នេះថា មន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង ផ្នែកស៊ើបការណ៍ សម្ងាត់នានា ឲ្យយោធាទីក្រុងព្យុងយ៉ាង នោះ បានរត់ភៀសខ្លួន មកកាន់ប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នាព្រឹកថ្ងៃច័ន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦។
លោក Moon Sang-gyun អ្នកនាំពាក្យ ក្រសួងការពារជាតិ កូរ៉េខាងត្បូង បានបញ្ជាក់ថា៖ « វាជារឿងពិត។ យើងមិនទាន់អាចបញ្ជាក់ពីព័ត៌មានលម្អិត បន្ថែមទៀតទេ ជុំវិញបញ្ហានេះ »។
គួរបញ្ជាក់ថា សារព័ត៌មាន យុនហាប់ របស់កូរ៉ខាងត្បូង ធ្លាប់បានចុះផ្សាយម្តង អំពីការរត់ភៀសខ្លួនរបស់ឧត្តមសេនីយ៍ កូរ៉េខាងជើង មួយរូប មកកាន់កូរ៉េខាងត្បូង កាលពីឆ្នាំ២០១៥ ប៉ុន្តែគេពុំបានបញ្ជាក់ ប្រភពព័ត៌មានច្បាស់លាស់ និង រូបភាពរបស់មន្ត្រីនោះទេ។ យ៉ាងណាក៏ដោយ គ្រប់គ្នា កំពុងតាមដានលើរឿងនេះ បន្តទៀត៕
មតិយោបល់