ព័ត៌មានជាតិ

ស្នងការខេត្តកណ្តាល៖ នគរបាលទូទាំងខេត្ត ជិត៦០០នាក់ បរិចា្ចគឈាម ខណៈតម្រូវការឈាម មានការកើនឡើង

(ខេត្តកណ្តាល)៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងថា ដើម្បីបង្ការ និងជួយសង្គ្រោះឲ្យទាន់ពេលវេលា ក្នុងឨកាសបុណ្យចូលឆ្នាំខ្មែរនគរបាលទូទាំងខេត្តកណ្តាលជាច្រើននាក់ នៅព្រឹកថ្ងៃទី១១មេសា បានបរិចា្ចគឈាមទៅឲ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា។
លោកស្នងការបានបញ្ចាក់ថា ជារៀងរាល់ឆ្នាំនគរបាលទូទាំងខេត្ត ៥៨៥នាក់ តែងតែបរិចាគឈាម ទៅឲ្យមជ្ឈមណ្ឌល ដើម្បបំរុងទុក មានហេតុការណ៍បន្ទាន់ដែលត្រូវសង្គ្រោះ។
គេសង្កេតឃើញថានៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៦នេះ បរិវេណស្នងការដ្ឋានខេត្តកណ្តល​ បានរៀបចំពិធីផ្តល់ឈាមដោយស្មគ្រ័ចិត្តជាបន្តបន្ទាប់ ក្រោមវត្តមានលោក អា៊វ ចំរើន។

   
    
    
    
    
    
    
 

មតិយោបល់