ព័ត៌មានកីឡា

AC Milan បដិសេធលក់ Suso ក្នុងតម្លៃ ៨០លានអឺរ៉ូ​

ក្រុមបីសាចក្រហមអ៊ីតាលី AC Milan បានចេញសេចក្តី​ថ្លែងការណ៍មួយ ដោយក្លិបយក្សអ៊ីតាលីមួយនេះ មិនលក់ខ្សែបម្រើប្រយុទ្ធអេស្ប៉ាញ Suso ក្នុងតម្លៃ ៨០លានអឺរ៉ូឡើយ។

បើតាម Website និងផេកផ្លូវការណ៍របស់ក្រុម AC Milan បានឲ្យដឹងថា ក្រុមដែលចាយលុយធំកាលពីរដូវក្តៅកន្លង​មកនេះ នឹងមិនលក់កីឡាករ Suso ចេញឡើយ។ ថ្វីបើក្លិប AC Milan មិនបានបង្ហើបពីក្រុមណាមួយដែលកំពុងតាម​ប្រមាញ់ Suso ក្នុងតម្លៃ ៨០លានអឺរ៉ូក៍ដោយ ក៍ប៉ុន្តែ តមរយ:ខ្លឹមសារដែលក្រុម AC Milan បានបង្ហោះក្នុង បណ្តាញសង្គមផ្ទាល់របស់ក្លិបអ៊ីតាលីមួយនេះ ប្រហែលជាចង់ប្រាប់ដល់ក្រុមហង្សក្រហម Liverpool ដែលចាប់អារម្មណ៍ចង់បាន Suso ត្រឡប់ទៅវិញនោះ។ ជាក់ស្តែងណាស់ មួយរយ:កន្លងមកនេះ ជាពិសេសនៅក្រោយពីការចាកចេញរបស់ Philippe Coutinho ទៅកាន់ក្រុម Barcelona នោះ បានធ្វើឲ្យ​ក្រុម​ហង្សក្រហម Liverpool ចាប់អារម្មណ៍កីឡាករជាច្រើន ដើម្បីយកទៅជំនួសតំណែងរបស់ Coutinho ។

យ៉ាងណា​វិញ សម្រាប់ Suso នេះដែរ Liverpool ចង់បានតាំងពីរដូវក្តៅមកម្លេះ តែដោយសារក្រុម AC Milan មិនព្រមលក់ ទើបពន្យាពេលដល់ពេលនេះ គួបផ្សំនឹងលុយសល់ពីការលក់ Coutinho ច្រើនផងនោះ ជាហេតុនាំឲ្យ Liverpool ហ៊ានចំណាយច្រើន ក្នុងការទិញកីឡាករថ្មីបន្ថែម។ ក៍ប៉ុន្តែ ក្រុម AC Milan បែរជាមិនព្រមលក់ Suso ក្នុងតម្លៃ ៨០លានអឺរ៉ូ ខណ:ក្លិប​អ៊ីតាលីមួយនេះ ប្រហែលជាកេកកុក ចង់បានតម្លៃខ្ពស់ជាង​នេះ ក៍ថាបាន។

មតិយោបល់