ព័ត៌មានអន្តរជាតិ

ព្រឹទ្ធសភាអាមេរិក ថ្កោលទោសលោក ត្រាំ ចំពោះការដកកងទ័ពពីប្រទេសស៊ីរី និងអាហ្វហ្គានីស្ថាន

អាមេរិកៈ ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតគាំទ្រការធ្វើវិសោធនកម្ម ដើម្បីទប់ស្កាត់ការប្រកាសដកកងទ័ពអាមេរិក ចេញពីប្រទេសស៊ីរី រួមទាំងផែនការកាត់បន្ថយចំនួនកងកម្លាំងនៅអាហ្វហ្គានីស្ថាន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។

ជាមួយនឹងសំទ្បេងបោះឆ្នោតគ្រាំទ្រ ៦៨ ទល់នឹង២៣ បានកើតឡើងនូវបញ្ហាលើនីតិវិធីមួយ បន្ទាប់ពីវានឹងនាំទៅរកការធ្វើវិសោធនកម្ម ចំពោះការដកទ័ពចេញពីស៊ីរី និងការកាត់បន្ថយចំនួនយោធានៅអាហ្វហ្គានីស្ថាន។

ដោយសមាជិកព្រឹទ្ធសភានៃបក្សសាធារណៈកំពូលម្នាក់ លោក Mitch McConnell បាននឹងកំពុងស្វែងរកដំណោះស្រាយបន្ថែម ទៅនឹងវិធានការ ដែលមិនទាន់សម្រេចមួយ ស្តីពីគោលនយោបាយសន្តិសុខ នៅមជ្ឈឹមបូព៌ា ដែលមានការគាំទ្រយ៉ាងខ្លាំងក្លា។

ការបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការជូនដំណឹងដល់សេតវិមានថា មេដឹកនាំគណបក្សសាធារណរដ្ឋជាន់ខ្ពស់ ចង់ឲ្យមានការផ្លាស់ប្តូរបទបញ្ជារបស់លោក ត្រាំ ដែលចង់ដកកងកម្លាំងពិសេសអាមេរិកចេញពីស៊ីរី រួមទាំងការពិនិត្យមើលផែនការ នាពេលអនាគត ចំពោះការដកទ័ពចេញនៅអាហ្វហ្គានីស្ថាន៕

មតិយោបល់