បង់ក្លាដេសៈ បើតាមប៉ូលិស បាននិយាយថា មនុស្សចំនួន ៥.៣២៤នាក់ ត្រូវបានចាប់ខ្លួន ដោយសង្ស័យថា ពួកគេមានពាក់ព័ន្ធនឹងអំពើភេវរកម្ម ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។ នេះបើយោងតាមរយៈ សារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។
អ្នកនាំពាក្យប៉ូលិស លោក Kamrul Ahsan បាននិយាយថា ការចាប់ខ្លួននេះ បានចាប់ផ្តើមតាំងថ្ងៃព្រហស្បតិ៍ ដោយប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ៥.៣២៤ នាក់ ក្នុងនោះ ៨៥ នាក់ ត្រូវបានគេសង្ស័យថា ជាពួករ៉ាឌីកាល់ អ៊ិស្លាមនិយម។
ភាគច្រើននៃអ្នកដែលត្រូវបានចាប់ខ្លួននោះ សុទ្ធសឹងតែជាអ្នកជាប់បទល្មើស ព្រហ្មទណ្ឌ ហើយគេរំពឹងទុកថា នឹងមានការបន្តចាប់ខ្លួនជាច្រើន អ្នកទៀត ក្នុងសប្តាហ៍នេះ៕
មតិយោបល់