ព័ត៌មានអន្តរជាតិ

ជំនួបកំពូលរវាងលោក ត្រាំ និង ពូទីន នៅថ្ងៃនេះ មេដឹកនាំអាមេរិក រំពឹងលេចចេញជាផ្លែផ្កាតិចតួចប៉ុណ្ណោះ

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងជួបជាមួយមេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាល្ងាចថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ច របស់លោកនៅអ៊ឺរ៉ុបនាពេលថ្មីៗ ត្រូវទទួលរងការរិះគន់យ៉ាងខ្លាំងពីសម្ព័ន្ធមិត្ត។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨។

លោក ត្រាំ បាននិយាយថា លោកមានការរំពឹងទុកតិចតួចប៉ុណ្ណោះ នៃផលវិជ្ជមាន ដែលនឹងត្រូវទទួលបាន មុនពេលកិច្ចពិភាក្សា ជាមួយលោក ពូទីន ក្នុងទីក្រុង Helsinki របស់ប្រទេសហ្វាំងឡង់ ប៉ុន្តែលោកក៏បានបន្ថែមដែរថា ប្រហែលជាវាអាចនឹងមានចំណុចល្អខ្លះៗ សម្រាប់ប្រទេសទាំងពីរផងដែរ។

កិច្ចប្រជុំកំពូលនេះ បានធ្វើឡើងបន្ទាប់ពីមន្រ្តីរុស្ស៊ី ១២ នាក់ ត្រូវបានចោទប្រកាន់ពីបទគប់គិត ក្នុងប្រព័ន្ធបោះឆ្នោតរបស់អាមេរិក កាលពីឆ្នាំ ២០១៦កន្លងទៅ។

ដោយលោក ត្រាំ បានមានប្រសាសន៍ថា លោកនឹងលើកយកបញ្ហានេះមកពិភាក្សា ខណ:ដែលវា មិនមានក្នុងរបៀបវារ:ផ្លូវការ នៃកិច្ចប្រជុំកំពូលនោះទេ។

សូមជំរាបថា មេដឹកនាំទាំងពីរ នឹងជួបពិភាក្សាគ្នាមួយទល់មួយ ដោយអ្នកដែលត្រូវបានចូលរួមក្នុងកិច្ចប្រជុំនោះ គឺមានត្រឹមតែអ្នកបកប្រែរបស់ពួកគេប៉ុណ្ណោះ ដែលវាគឺជាកិច្ចប្រជុំកំពូលដំបូងគេ មិនធ្លាប់មានពីមុនមក រវាងលោកពូទីន និងលោក ត្រាំ ទោះបីកន្លងមកពួកគេធ្លាប់បានជួបគ្នា នៅខាងក្រៅកិច្ចពិភាក្សាពហុភាគីក៏ដោយ៕

មតិយោបល់