ព័ត៌មានអន្តរជាតិ

អាមេរិក ប្រឈមការស្ដីបន្ទោសពីគោលនយោបាយមិនប្រាកដនិយម ធ្វើឲ្យកូរ៉េខាងជើង ស្វែងរកម្មវិធីនុយក្លេអ៊ែរ

អាមេរិកៈ សមាជិកសភាលោកស្រី Tulsi Gabbard បាននិយាយថា គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ស្តីពីការផ្លាស់ប្តូររបបផ្ដាច់ការនៅទូទាំងពិភពលោក បានជំរុញឲ្យក្រុងព្យុងយ៉ាង អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ដែលវាកើតទ្បើង ដោយសារការដាក់បញ្ចូលលក្ខខណ្ឌ មិនប្រាកដនិយម ពីសំណាក់លោកខាងលិច។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។

លោកស្រី Gabbard បានសរសេរនៅលើ Twitter ដោយចង្អុលបង្ហាញថា អាមេរិកបានដឹងខ្លួនស្រាប់ទៅហើយ ទាក់ទងនឹងបទពិសោធន៍កន្លងទៅ ជុំវិញការវាយប្រហារនុយក្លេអ៊ែរ ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ក្នុងឆ្នាំ ១៩៦២ ដោយលោកស្រី បានបញ្ជាក់ថា សន្តិភាពជាមួយកូរ៉េខាងជើង ត្រូវការការជជែកភ្លាមៗដោយផ្ទាល់ និងគ្មានលក្ខខណ្ឌទុកជាមុន ទើបអាចដោះស្រាយភាពតានតឹងរវាងគ្នាទៅបាន។

ជាក់ស្ដែងអ្នកតំណាងមកពីរដ្ឋហាវ៉ៃរូបនេះ ដែលត្រូវបានគេស្គាល់ថា ជាអតីតទាហានជើងចាស់ក្នុងសម័យសង្គ្រាមអ៊ីរ៉ាក់ បានស្តីបន្ទោសចំពោះអាកប្បកិរិយារបស់អាមេរិក នៅលើឆាកអន្តរជាតិ សម្រាប់ការបង្កើតគោលនយោបាយមិនប្រាកដនិយម ដែលធ្វើឲ្យមានវិបត្តិនៅលើឧបទ្វីបកូរ៉េនាបច្ចុប្បន្ន៕

មតិយោបល់