ព័ត៌មានអន្តរជាតិ

មន្ត្រីប៉ូលិសបារាំងម្នាក់ ត្រូវបានចាក់សម្លាប់ ដោយបុរសរដ្ឋអ៊ិស្លាមម្នាក់ នៅភាគខាងលិចទីក្រុងប៉ារីស

បារាំង: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មកថា មន្រ្តីប៉ូលិសបារាំង ម្នាក់ ត្រូវបានចាក់សម្លាប់ ដោយបុរសម្នាក់ ដែលអះអាងថា ជាអ្នកមានភក្ដីភាព ទៅរដ្ឋអ៊ិស្លាម (IS) កាលពីយប់ថ្ងៃច័ន្ទ នៅភាគខាងលិចទីក្រុងប៉ារីស សង្កាត់ជាយ Magnanville ។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦។

ដៃគូស្នេហ៍របស់មន្ត្រីប៉ូលិសម្នាក់នោះ ក៏ត្រូវបានសម្លាប់ផងដែរ នៅឯផ្ទះរបស់ ពួកគេ ក្នុងហេតុការណ៍នោះ។ បើតាមរបាយការណ៍ទីភ្នាក់ងារព័ត៌មាន រដ្ឋអ៊ិស្លាម បាននិយាយថា ការវាយប្រហារនេះ បានធ្វើទ្បើងដោយអ្នក ប្រយុទ្ធរដ្ឋអ៊ិស្លាម។

គួរបញ្ជាក់ដែរថា មកទល់ពេលនេះ កូនប្រុសអាយុ បីឆ្នាំ របស់ដៃគូមន្ត្រីប៉ូលិស កំពុងត្រូវបានដាក់នៅក្រោមការព្យាបាល បន្ទាប់ពីរស់រានមានជីវិត ក្រោយពីរងរបួសក្នុងការហេតុការណ៍បង្ហូរឈាមនេះ៕

មតិយោបល់