ព័ត៌មានអន្តរជាតិ

ពួកសកម្មប្រយុទ្ធ៩នាក់ ស្លាប់ក្នុងការវាយឆ្មក់នៅបង់ក្លាដែស

បង់ក្លាដែសៈ ពួកសកម្មប្រយុទ្ធដែលជាប់សង្ស័យ៩នាក់ ត្រូវបានសម្លាប់ ខណៈ អ្នកអនុវត្តន៍ច្បាប់បង់ក្លាដែស កាលពីថ្ងៃអង្គារបានធ្វើការវាយឆ្មក់លើទីកន្លែងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធនៅរដ្ឋធានីដាកា។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២៦ ខែកក្កដានេះ។

ពួកគេបានចាប់ខ្លួនពួកសកម្មប្រយុទ្ធដែលជាប់សង្ស័យមួយចំនួន ជាមួយនឹងគ្រាប់បែក និងគ្រាប់រំសេវជាច្រើន។

ប្រភពបានឱ្យដឹងថាពួកសកម្មប្រយុទ្ធបានបាញ់ និង ចោលគ្រាប់បែកដៃ ពេលប៉ូលិស និងសមាជិកកងវរសេនាតូចសកម្មភាពរហ័ស (RAB) បានសម្រុកចូលកន្លែងលាក់ខ្លួននៅម៉ោងប្រហែល ៥ៈ៣០ព្រឹក ក្នុងស្រុកកាលពីថ្ងៃអង្គារ៕

មតិយោបល់