ឥណ្ឌាៈ ប្រធានតុលាការប្រទេសឥណ្ឌាបានឱ្យដឹងថា ការបង្ហាញព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអត្រាប្រជាជនក្រីក្រនៅក្នុងប្រទេសចេះតែកើនច្រើន ដូច្នេះឥណ្ឌាត្រូវមានចៅក្រមជាង ៧ម៉ឺននាក់ ដើម្បីជម្រះរឿងក្តីដែលនៅសេសសល់មិនទាន់ធ្វើនៅមានច្រើនករណីទៀត។
លោកប្រធានចៅក្រម TS Thakur បាននិយាយថា នៅក្នុងមុខងារផ្នែកច្បាប់នៅក្នុងរដ្ឋ Odisha ភាគខាងកើតក្រុង Cuttack នៅក្នុងឆ្នាំ១៩៨៧ គណៈកម្មាធិការច្បាប់ប្រទេសឥណ្ឌា ត្រូវការមានចៅក្រម ៤ម៉ឺន៤ពាន់នាក់ ដើម្បីដោះស្រាយបន្ទាប់មកចំនួនករណីដែលមិនទាន់សម្រេចដោះស្រាយ នៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះមានតែចៅក្រុម ១ម៉ឺន៨ពាន់នាក់។
លោកបានបន្ថែមថា តម្រូវការចៅក្រុមនេះដោយសារប្រជាជនចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ឥឡូវនេះយើងអាចតម្រូវឱ្យមានចៅក្រមជាង ៧ម៉ឺននាក់ ដើម្បីជម្រះករណីដែលមិនទាន់សម្រេច។
រឿងកង្វះចៅក្រមជាបញ្ហាដែលតុលាការកំពុងប្រឈមមុខដើម្បីកាត់ក្តីរកយុត្តិធម៌នៅក្នុងសង្គមជាតិ។
រដ្ឋាភិបាលមិនអាចមានលទ្ធភាពក្នុងការបដិសេធសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនបានទេ។
តាមពិតទៅនេះមិនមែនជាលើកដំបូង ដែលប្រធានចៅក្រមបានលើកឡើងពីបញ្ហានៃភាពខ្សោយរបស់ចៅក្រមនៅក្នុងប្រទេសនេះ និងបានសារភាពមុនពេលដែលរដ្ឋាភិបាលមានការតែងតាំងចៅក្រមបន្ថែមទៀត ដើម្បីជម្រះរឿងក្តីដោយរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ។
នាយករដ្ឋមន្ដ្រីឥណ្ឌា លោក Narendra Modi បានទទួលអារម្មណ៍និងការបែកបាក់ខ្លាំងផងដែរ ខណៈពេលដែលលោកនិយាយអំពីការខ្វះខាតរបស់ចៅក្រមនៅក្នុងប្រទេសនេះ ដោយនិយាយថា ប្រព័ន្ធតុលាការត្រូវបានជាប់គាំងក្នុងការដោះស្រាយរឿងក្តីមានចំនួន ៤លានករណី មិនត្រូវបានដោះស្រាយនៅឡើយ៕
មតិយោបល់