ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ឈប់ការដឹកជញ្ជូនគ្រឿងបរិក្ខាយន្តហោះចម្បាំង F-35 ទៅប្រទេសតួកគី

អាមេរិក: មន្ទីរបញ្ចកោណ បានផ្អាកការផ្តល់គ្រឿងបរិក្ខា ទាក់ទងយន្តហោះចម្បាំង F-35 ទៅប្រទេសតួកគី រហូតទល់តែក្រុងអង់ការា បញ្ឈប់ការទទួលយក ប្រព័ន្ធការពារមីស៊ីលរបស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩។

អាមេរិក បានព្រមានប្រទេសតួកគីម្ដងហើយម្ដងទៀតថា ប្រព័ន្ធ S-400 របស់រុស្ស៊ី ដែលក្រុងអង់ការា មានបំណងទិញនោះ អាចនឹងធ្វើឲ្យខូចដល់ប្រព័ន្ធសន្តិសុខនៃយន្តហោះ F-35 ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin ។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីអាមេរិកម្នាក់ បាននិយាយទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការដឹកជញ្ជូនសម្ភារ:ហ្វឹកហាត់ជាបន្តទៀត រួមការដឹកជញ្ជូនគ្រឿងបរិក្ខានៃ F-35 ត្រូវបានលុបចោល ដោយសារកំពុងទន្ទឹងរងចាំពីការសម្រេចចិត្តរបស់តួកគី ដើម្បីបញ្ឈប់ការទទួលយកប្រព័ន្ធ S-400 ពីរុស្ស៊ី៕

មតិយោបល់