ព័ត៌មានអន្តរជាតិ

លោក ត្រាំ មានចិត្តសោមនស្សយ៉ាងខ្លាំង សម្រាប់កិច្ចចរចារបស់កូរ៉េខាងជើង

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបានស្វាគមន៍ ចំពោះការអនុញ្ញាតឲ្យមានកិច្ចព្រមព្រៀង លុបបំបាត់អាវុធនុយក្លេអ៊ែរជាផ្លូវការរបស់កូរ៉េខាងជើង ដោយនិយាយថា ជាលទ្ធផលវិជ្ជមាន និងមានភាពស្មោះត្រង់ ខណៈភាពតានតឹង ចំពោះការសាកល្បងអាវុធនុយក្លេអ៊ែរ ពីសំណាក់ទីក្រុងព្យុងយ៉ាង នឹងមិនមានភាពរកាំរកូសទៀតឡើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨។

នាពេលថ្មីៗនេះ កូរ៉េខាងត្បូង បានប្រកាសផងដែរថា កូរ៉េទាំងពីរ នឹងធ្វើកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រមួយ នៅតំបន់ព្រំដែនគ្មានយោធានៅខែក្រោយ ដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ឈប់ការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។

ការប្រកាសយ៉ាងដូច្នេះ បានកើតទ្បើងបន្ទាប់ពីលោក គីម បាននិយាយថា លោកមានឆន្ទៈពិចារណាលើជំហានដ៏សំខាន់ ទាក់ទងនឹងការបោះបង់ចោលកម្មវិធីផលិតអាវុធ ដ៏ចម្រូងចម្រាសរបស់ខ្លួន ប្រសិនបើការគំរាមគំហែងវាយប្រហារ ឬផ្តួលរំលំរបបពួកគេ ពីសំណាក់អាមេរិក ត្រូវបានដោះស្រាយនោះ៕

មតិយោបល់