រុស្ស៊ីៈ ក្រសួងស្ថានការណ៍អាសន្នក្នុងតំបន់ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍នេះថា ទូកនេសាទមួយគ្រឿងរបស់រុស្ស៊ី ឈ្មោះថា Vostok ដែលមានសមាជិកនាវិក ២១ នាក់ ជិះនៅលើវា បានបាត់ដំណឹងនៅសមុទ្រជប៉ុន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។
នៅចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីឆ្នេរកោះ Primorsky Krai ក្នុងតំបន់សមុទ្រជប៉ុន គេឃើញមានសញ្ញាភ្លើងសារ៉ែន ដែលជាកម្មសិទ្ធរបស់ទូកនេសាទនោះ ប៉ុន្តែសម្រាប់ព័ត៌មានទាក់ទងនឹងទូកនោះយ៉ាងណា គឺនៅមិនទាន់ដឹងនៅទ្បើយទេ។
មកទល់ពេលនេះ ប្រតិបត្តិការជួយសង្គ្រោះតាមសមុទ្រ កំពុងដំណើរការ ដោយឆ្មាំសមុទ្ររុស្ស៊ី បានបញ្ជូនទូកល្បាតទៅកាន់តំបន់នោះ ហើយបើតាមសេចក្ដីថ្លែងការណ៍ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រ Mi-8 ជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅទីនោះ ដើម្បីស្វែងរកទូកនេសាទ ដែលបានបាត់ខ្លួននោះ៕
មតិយោបល់