បូលីវីៈ តាមការអង្កេតការទីតាំងភូមិសាស្ត្រអាមេរិក បានឲ្យដឹងថា ករណីរញ្ជួយដីមួយកម្រិត ៦,៨ រ៉ិចទ័រ បានវាយប្រហារនៅបូលីវី កាលពីថ្ងៃច័ន្ទ ដោយមិនបណ្តាលឲ្យមានការខូចខាត ឬអ្នករងរបួសនោះទេ ប៉ុន្តែបានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨។
រញ្ជួយដីនេះ បានកើតទ្បើងនៅវេលាម៉ោង ១០ និង ៤០ នាទីព្រឹក (ម៉ោងក្នុងស្រុក) មានជម្រៅ ៥៥៧ គីឡូម៉ែត្រ និងបានវាយប្រហារតំបន់មួយ ចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ពីភាគខាងត្បូងប្រទេសបូលីវី។
ដោយទ្បែកនៅប្រេស៊ីលវិញ ដោយសារភ័យខ្លាចទទួលរងឥទ្ធិពលពីការរញ្ជួយដីនេះ ប្រជាជននៅក្នុងអគារការិយាល័យខ្ពស់ៗ តាមទីក្រុងធំៗ ដូចជា Sao Paulo និង Brasilia ត្រូវបានអាជ្ញាធរធ្វើការជម្លៀសពួកគេផងដែរ ។
ទន្ទឹមនឹងនេះដែរ នៅ El Salvador ដែលជាប្រទេសជិតខាង ស្ថិតនៅភាគខាងជើងប្រទេសបូលីវី ក៏បានកើតមានគ្រោះរញ្ជួយដីកម្រិត ៦,០ រ៉ិចទ័រ វាយប្រហារបន្ទាប់នៅថ្ងៃដដែលផងដែរ៕
មតិយោបល់