អូស្រ្តាលីៈ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Malcolm Turnbull នៅថ្ងៃសុក្រនេះ បាននិយាយថា “ច្បាស់ណាស់” ថាការវាយប្រហារភេរវកម្មមួយ អាចនឹងកើតឡើងនៅលើទឹកដីអូស្រ្តាលីនាពេលអនាគត ដែលជាការគំរាមកំហែងផ្លាស់ប្ដូរពីភេរវករ ដែលគេស្គាល់ថា ជាក្រុមភេរវករចចកព្រៃពិសេស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។
លោក Turnbull បាននិយាយថា ការប្រឆាំងនឹងក្រុមភេរវកម្មរបស់អូស្ត្រាលី “នឹងជាការគំរាមកំហែងការផ្លាស់ប្តូរមួយ” លើការប៉ះបោរ ហើយលោកបានបន្ថែមទៀតថា លោកបាននិយាយជាមួយនឹងប្រធានាធិបតីបារាំង លោក Francois Hollande អំពីរបៀបដែលអាចឲ្យអូស្រ្តាលី ជៀសផុតពីស្ថានភាពស្រដៀងគ្នាទៅនឹងអ្វីដែលកើតឡើងនៅក្នុងទីក្រុងនីស ប្រទេសបារាំង។
កាលពីដើមខែនេះ មនុស្សចំនួន ៨៤ នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់ទៀតរងរបួស ដោយភេរវករម្នាក់ បានបើករថយន្តធន់ធំ ចូលទៅបុកហ្វូងមនុស្ស នៅទីប្រជុំជន អំទ្បុងពេលប្រារព្ធពិធីទិវាជាតិ Bastille Day របស់បារាំង។
” វាច្បាស់ណាស់” លោក Turnbull បានប្រាប់ក្នុងវិទ្យុ Macquarie ថា ការវាយប្រហារភេរវកម្មមួយ អាចនឹងកើតមានទ្បើងនៅលើទឹកដីអូស្រ្តាលី ដែលជាការគំរាមកំហែងផ្លាស់ប្ដូរនាពេលខាងមុខ។
ទោះបីជាមានការគំរាមកំហែងនៃភេរវកម្ម ក្នុងប្រទេសអូស្រ្តាលី លោក Turnbull និយាយថា ខ្លួនមានទំនុកចិត្តថា ក្រុមប៉ូលិស និងកងកម្លាំងប្រឆាំងភេរវកម្ម នឹងធ្វើឲ្យការគំរាមកំហែងនេះ ត្រូវបរាជ័យ ដោយមិនបង្កផលប៉ះពាល់ដល់សាធារណៈទ្បើយ៕
មតិយោបល់