ព័ត៌មានអន្តរជាតិ

Update៖ មនុស្សស្លាប់ប្រមាណជាជិត ៥០នាក់ បន្ទាប់ពីផ្ទុះព្រលានយន្តហោះ Ataturk នៅតួកគី

តួកគីៈ បើតាមមន្ត្រីតួកគី បាននិយាយថា មនុស្សប្រមាណជាជិត ៥០នាក់បានស្លាប់ ខណៈដែលជាច្រើននាក់ ទៀតរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតពីរលើក បានវាយប្រហារព្រលានយន្តហោះ Ataturk ក្នុងក្រុងអ៊ីស្តង់ប៊ុលកាលពីល្ងាចថ្ងៃអង្គារ ដោយបង្ខំឲ្យផ្អាកការហោះហើរទាំងអស់ នៅប្រទេសតួកគី។ នេះបើយោងតាមរយៈ សារព័ត័មានចិនស៊ិនហួរ ចេញផ្សាយមុននេះបន្តិច នៅព្រឹកទៀបភ្លឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៍តួកគីលោក Bekir Bozdag បាននិយាយថា នៅទីក្រុងអង់ការ៉ា មានភេរវកម្មមួយ បានបើកការបាញ់ប្រហារចៃដន្យ បន្ទាប់ពីបុរសម្នាក់បានបំផ្ទុះខ្លួនឯងនៅឯព្រលានយន្តហោះ ដែលជាលទ្ធផលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ២៨ នាក់ស្លាប់និង ៦៩នាក់ទៀតរងរបួស។

របាយការណ៍កាសែត ដោយបានលើកឡើងពីសាក្សីឃើញផ្ទាល់ភ្នែក បាននិយាយអំពីភេរវករទាំងពីរ អំទ្បុងពេលដែលប្រព័ន្ធផ្សព្វផ្សាយសង្គម បានបញ្ជាក់តួលេខនៃការរងរបួសមានយ៉ាងហោចណាស់ ៤០នាក់៕

https://youtu.be/ugTMmKYg6lw

មតិយោបល់