ជប៉ុនៈ ក្រសួងការពារជាតិជប៉ុន នៅថ្ងៃសុក្រនេះ បានដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយ F-35A ជាលើកដំបូងរបស់ខ្លួនចំនួនមួយគ្រឿង នៅឯមូលដ្ឋានអាកាស Misawa ក្នុងខេត្ត Aomori ភាគឦសានប្រទេស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។
ការដាក់ពង្រាយយន្តហោះប្រយុទ្ធជំនាន់ចុងក្រោយនេះ គេកត់សម្គាល់ឃើញថា នៅពុំទាន់គ្រប់គ្រាន់នោះទេ សម្រាប់កងកម្លាំងស្វ័យការពារអាកាស របស់ជប៉ុន ដែលទាមទារឲ្យមានយន្ដហោះប្រភេទនេះ រហូតដល់ចំនួន ១០ គ្រឿងឯណ្ណោះ ខណៈវាត្រូវការប្រាក់ពីសារពើពន្ធក្នុងប្រទេសជិតមួយឆ្នាំ។
ប្រភពដដែល បានបញ្ជាក់ថា តំរូវការជាក់ស្ដែងនៃយន្តហោះចម្បាំងនេះ គឺត្រូវការចំនួន ៤២ គ្រឿង ដែលវាផែនការរបស់ក្រសួង។ F-35A មានសមត្ថភាពអាចបំពាក់ក្បាល់គ្រាប់មីស៊ីល JSM និងហោះបានរយៈចម្ងាយឆ្ងាយ៕
មតិយោបល់