ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនសិស្សសាលា ឥន្រ្ទទេវី , ភ្នំពេញថ្មី រួមនិងបក្ខពួក ពាក់ពន្ធ័ករណីឆក់

ភ្នំពេញ: នៅថ្ងៃទី កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩និង៥០នាទីយប់ កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ​៤នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស​ ឆក់ទ្រព្យ សម្បត្តិរបស់ប្រជាពលរដ្ឋ​ចំនួន​៧ករណី ដែលឃាត់ខ្លួននៅត្រង់​ផ្សារកុងធិននឺ ក្បែរស្ថានទូតរុស្សី សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស ឆក់កាបូបយួរដៃ កាលពីថ្ងៃទី៨ ខែតុលារ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល​១២និង១០​នាទីថ្ងៃត្រង់ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ​១១២E០ ផ្លូវលេខ​២១៥ ភូមិ៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

​ជនរងគ្រោះឈ្មោះ កែន ភ័ន ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ​ផ្លូវលំ សង្កាត់​កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ​មុខរបរ​គ្រូបង្រៀន។ ចំណែកសម្ភារ:ឆក់បានរួមមាន កាបូបយួរដៃមួយ ​ខ្សែដៃផ្លាទីន​២ខ្សែ ចិញ្ជៀនផ្លាទីន​២​វង់ ក្រវិលផ្លាទិន​មួយគូរ ទូរសព្ទដៃ​៣គ្រឿង អាយហ្វូន៦ផ្លឹស ពណ៌ទឹកប្រាក់ ទូរសព្ទមិត្តហ្វូនមួយគ្រឿង ណូគាអ៊ិនចុចពិលមួយគ្រឿង ប្រាក់ដុល្លារចំនួន​១៥០ ដុល្លារអាមេរិក ប្រាក់រៀលចំនួន ២០ ម៉ឺនរៀល និងឯកសារមួយចំនួនផងដែរ។

ករណីទី២អំពើលួចមានស្ថានទម្ងន់ទោស​ ឆក់ទូរសព្ទ័ដៃ​​ កាលពីថ្ងៃទី១១​ វិច្ឆកា​ ឆ្នាំ២០១៨ វេលាម៉ោង១រសៀល នៅចំណុចជិតតារាងបាល់រ៉យសេវិន មុខផ្សារបាយ័ន្ត ផ្លូវលេខ​៣៣៧ សង្កាត់​បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

ករណីទី៣​​ ឆក់ទូរសព្ទដៃ​ កាលពីថ្ងៃទី​១២​ ខែមការា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទីរសៀល នៅត្រង់ចំណុចស្តុបសាលាហ្សាមេន ផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

ករណីទី៤​ ឆក់ទូរសព្ទម៉ាក​សាំសុង​S6 កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣និង៤៥នាទីរសៀល នៅចំណុចមុខសាលាហ្សាមេន ផ្លូវ​៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

ករណីទី៥​ ឆក់កាបូបស្ពាយ​​ កាលពីថ្ងៃទី២១​ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទីរសៀល ​នៅត្រង់ចំណុច មុខសាលារៀនវេសស្ទើន សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​។

ករណីទី៦ ​ឆក់កាបូប​ កាលពីថ្ងៃទី​៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទីរសៀល ​នៅត្រង់ចំណុចមុខសាលាទួលគោក ផ្លូវលេខ​២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

ករណីទី៧ ​ឆក់កាបូប​ កាលពីថ្ងៃទី​៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទីរសៀល ​នៅចំណុច មុខមន្ទីរពេទ្យកាល់ម៉ែត ផ្លូវព្រះមន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

ជនសង្ស័យឃាត់ខ្លួនបានទី១​ឈ្មោះ ចិត្រ ចន្ទ័សីហា ហៅហា ហៅឆៃ ភេទប្រុស អាយុ​១៧ឆ្នាំ ជនជាតិខ្មែរ
​មុខរបរ​មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២AA ផ្លូវលំ​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទី២​ឈ្មោះ ជា រ៉ាវីន ហៅ​ប៊ីន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ​មុខរបរ​សិស្សសាលាភ្នំពេញថ្មី ថ្នាក់ទី១១E១ ស្នាក់នៅភូមិកិន្នរ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ​ ទី៣​ឈ្មោះ កែវ ភារ: ហៅ​អ៊ែក ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ
​មុខរបរ​មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

​ទី៤​ឈ្មោះ ណាង វីរ: ហៅ​ញ៉ាញ់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សិស្សសាលាឥន្រ្ទទេវី ថ្នាក់ទី១១E១
​ស្នាក់នៅមិនពិតប្រាកដ ប្រភេទមុខសញ្ញា​ថ្មី គ្រឿងញៀន​។

វត្ថុតាងដែលដកហូតបាន រួមមាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ​២០១៨ ​ពាក់ស្លាកលេខ​ភ្នំពេញ ១GT-៦៣៥៤
​ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ​២០១៨​ ពាក់ស្លាកលេខ​ភ្នំពេញ​ ​1GT-8214។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបញ្ជូនទៅកាន់ការិយាល័យ បាន​បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាម​នីតិវិធីច្បាប់៕
//youtu.be/mBLoL8Y5dCs

មតិយោបល់