អេស្ប៉ាញៈ ក្រុមម្ចាស់ជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប៣សម័យ អេស្ប៉ាញ ស្ទើរតែបាត់បង់៣ពិន្ទុនៅប្រកួតដំបូង ក្នុងជំនួបតទល់នឹងសាធារណរដ្ឋឆេកយប់មិញ ប៉ុន្តែខ្សែកាពារនាំសំណាង Gerard Piqué បានតែតគ្រាប់បាល់ជ័យជម្នះបានសម្រេចនៅនាទីទី៧៨។
ក្រុមកាពារតំណែងជើងឯកឆ្នាំ២០១២ ព្យាយាមដាក់សម្ពាធយ៉ាងខ្លាំងដល់ដៃគូ តាមរយៈការបង្កើតឱកាសជាច្រើននៅតង់ទី១ ប៉ុន្តែនៅមិនអាចទម្លាយសំណាញ់ទីបាន។ ខ្វះតែ៣នាទីទៀតប៉ុណ្ណោះ ការប្រកួតនឹងបញ្ចប់ ខ្សែការពារ Andrés បានបោះបាល់ពីក្រៅប្រអប់ឲ្យ Piqué តែតគ្រាប់បាល់ជ័យជម្នះបញ្ចូលទីឆេកបានសម្រេច។
លទ្ធផល២គូរផ្សេងទៀត អ៊ាកឡង់ ស្មើ ស៊ុយអែត ១ទល់និង១ ចំណែក អ៊ីតាលី បំបាក់ ប៊ែលហ្សិក ២ទល់និង០៕
https://www.youtube.com/watch?v=B5WF-ZjBC3w
មតិយោបល់