ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរុស្ស៊ី ស្ទាក់ចាប់យន្តហោះឈ្លបយកការណ៍អាមេរិក នៅសមុទ្រខ្មៅ

អាមេរិក: យោធាអាមេរិកកាលពីថ្ងៃច័ន្ទ បានបញ្ចេញវីដេអូមួយ ជុំវិញការស្ទាក់ចាប់យន្តហោះឈ្លបយកការណ៍របស់ពួកគេ នៅលើសមុទ្រខ្មៅ ពីសំណាក់យន្តហោះចម្បាំងរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។

ឧបទ្ទវហេតុដ៏ចម្រូងចម្រាសនេះ បានធ្វើឲ្យកើតមានភាពតានតឹងដាក់គ្នា រវាងទីក្រុងវ៉ាស៊ីនតោន និងម៉ូស្គូ នៅអំទ្បុងព្រឹត្តិការណ៍នោះផងដែរ ដោយយន្តចម្បាំងធុន EP-3 Aries របស់កងទ័ពជើងទឹកអាមេរិក ដែលជាប្រភេទយន្តហោះឈ្លបយកការណ៍មួយ បានហោះហើរលើដែនទឹកអន្តរជាតិ ក្នុងសមុទ្រខ្មៅ នៅពេលនោះស្រាប់តែយន្តហោះចម្បាំង Su-27 របស់រុស្ស៊ី បានស្ទាក់ចាប់យន្តហោះនេះ ដោយបង្ខំឲ្យវាលែងអាចហោះចេញទៅណាបានទៀត។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការពារប្រទេសរុស្ស៊ី បានអះអាងថា ការស្ទាក់ចាប់នេះ គឺជាការចាំបាច់ដើម្បីការពារ មិនឲ្យយន្តហោះឈ្លបយកការណ៍ EP-3 Aries របស់អាមេរិក រំលោភចូលមកលើដែនអាកាសរបស់ខ្លួ​នប៉ុណ្ណោះ៕

មតិយោបល់