ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សចំនួន ៥០០ លាននាក់ កំពុងស្ថិតនៅក្នុងហានិភ័យ នៃការឆ្លងមេរោគ Zika ក្នុងសហរដ្ឋអាមេរិក

អាមេរិកៈ បើតាមមន្ត្រីជាន់ខ្ពស់ របស់អង្គការសុខភាពសហរដ្ឋអាមេរិក (PAHO) បានឲ្យដឹងថា មនុស្សចំនួនប្រហែល ៥០០ លាននាក់ កំពុងប្រឈមហានិភ័យនៃការឆ្លងរោគ ដែលបង្កទ្បើងដោយមេរោគ Zika ដែលអាចបណ្ដាលឲ្យទារកមានពិការភាពពីកំណើតដូចជា ក្បាលតូចជាដើម។ នេះបើយោងតាមរយៈ សារព័ត៍មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦។

វាពិតសំខាន់ណាស់ ក្នុងការសំគាល់របាយការណ៍ ប្រទេសទាំងអស់ថា បានរកឃើញការកើតទ្បើង នៅជំងឺគ្រុនឈាម និងជំងឺ Chikungunya ជាពិសេសការឆ្លងមេរោគ Zika ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកាលពី ១៥ឆ្នាំមុន ក៍ត្រូវបានគេចាត់ទុកថា ជាហានិភ័យនៃការផ្ទុះទ្បើងនៃមេរោគ Zika ដែរ នេះបើតាមការឲ្យដឹងពី PAHO បានប្រាប់អ្នកកាសែត។

គួរបញ្ជាក់ផងដែរ ការផ្ទុះទ្បើងនៃមេរោគ Zika ត្រូវបានគេរកឃើញថា មានការកើតទ្បើងពីភាគខាងជើងអាមេរិកឡាទីន រហូតដល់ប្រទេសអាហ្សង់ទីន និងនៅក្នុងតំបន់ Caribbeanផងដែរ៕

CnybnyE005043_20160503_NYMFN0A002_11n

មតិយោបល់