ព័ត៌មានអន្តរជាតិ

កងទ័ពកូរ៉េខាងជើង កំពុងត្រៀមខ្លួនដើរក្បួនព្យុហយាត្រា ដ៏មានសក្តានុពលនាពេលខាងមុខ

កូរ៉េៈ តាមរូបភាពផ្កាយរណបពាណិជ្ជកម្មនាពេលថ្មីៗនេះ បានឲ្យដឹងថា កងទ័ពកូរ៉េខាងជើង កំពុងរៀបចំក្បួនព្យុហយាត្រាយោធា ក្នុងទីក្រុងព្យុងយ៉ាង នៅមុនថ្ងៃប្រកាសជាថ្មីនៃខួបកំណើតរបស់កងទ័ពប្រជាជនកូរ៉េ (KPA) ដែលនឹងត្រូវចាប់ផ្ដើមនាពេលខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។

កាលពីថ្ងៃច័ន្ទ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា ក្រុងព្យុងយ៉ាង បានប្រកាសថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ គឺជាខួបកំណើតថ្មី សម្រាប់ការបង្កើត KPA មុនកាលបរិច្ឆេទថ្ងៃទី ២៥ ខែមេសា ដែលខួបនេះ ត្រូវបានបង្កើតឡើងដោយលោក គីម អ៊ីលស៊ុង នៅក្នុងឆ្នាំ ១៩៣៤ ជាជីតារបស់លោក គីម ជុងអ៊ុន។

សម្រាប់ក្បួនព្យុហយាត្រាយោធាលើកនេះ កូរ៉េខាងជើងបានកត់សម្គាល់ថា នឹងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ នៅពេលដែលកូរ៉េខាងជើង បានប្រើកងទ័ពខ្លួន ដើម្បីបង្ហាញឧបករណ៍យោធាថ្មីៗ ក៏ដូចប្រព័ន្ធអាវុធចុងក្រោយរបស់ពួកគេ»៕

មតិយោបល់