ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៨ លោកវរៈសេនីយ៍ឯក តេង ស៊ីណូ អធិការខណ្ឌមានជ័យ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍បឹងទំពុន១ ចុះទៅបង្ក្រាបទីតាំងបញ្ជល់មាន់និងល្បែងបៀរអាប៉ោង ស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋ។
ក្រោយពីទទួលបានព័ត៌មានថាមានល្បែងជល់មាន់១កន្លែងនៅក្នុងដីឡូត៍ទុកចោលក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោកវរៈសេនីយ៍ឯកតេង ស៊ីណូ អធិការខណ្ឌមានជ័យ បានបញ្ជាកម្លាំងឲ្យចុះទៅទីតាំងនោះភ្លាមៗ តែត្រូវជនញៀនល្បែងជល់មាន់ ខាងលើនេះរត់បាត់អស់ រួចលោក តេង ស៊ីណូ ក៏បានបញ្ជាឲ្យកងកម្លាំងរបស់លោករុះរើ របស់របរដែលនៅសល់ក្នុងទីតាំងខាងលើមិនឲ្យមានបន្តទៀត។
បើតាមកាបញ្ជាក់ពីលោកវរៈសេនីយ៍ឯក តេង ស៊ីណូ បានឲ្យដឹងថាទីតាំងខាងលើគឺជាកន្លែងដីឡូត៍ដែលម្ចាស់ទៅចោលហើយក្រុមញៀនល្បែងខាងលើឆ្លៀតឱកាសលួចជល់ម្តងម្កាល ពេលនេះលោកនិងឲ្យកម្លាំងប៉ុស្តិ៍តាមមើលទីតាំងនេះឲ្យជាប់ជាប្រចាំមិនឲ្យមានបន្តទៀតឡើយ ។
នៅក្នុងការចុះបង្ក្រាបនេះកម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាំងរួមមាន៖
មាន់ចំនួន២ក្បាល, ជញ្ជឹង១,ស៊ុមសម្រាប់ក្រុងមាន់១ និងស្កត់សម្រាប់រុំ ១ចំនួន៕
មតិយោបល់