ព័ត៌មានអន្តរជាតិ

អូបាម៉ា បញ្ជូនអ្នកទោស១៥នាក់ ទៅអារ៉ាប់រួម មុនពេលចប់អាណត្តិ

អាមេរិកៈ អាមេរិកបានបញ្ជូនអ្នកជាប់ឃុំឃាំងក្នុងពន្ធនាគារ Buantanamo Bay ទៅប្រទេសអារ៉ាប់រួម កាលពីថ្ងៃចន្ទ ដែលការបញ្ជូនមួយដ៏ធំបំផុតនេះត្រូវបានធ្វើឡើងដោយការជម្រុញរបស់លោកប្រធានាធិបតីអាមេរិក បារ៉ាក អូបាម៉ា ក្នុងការបញ្ជួនអ្នកទោសជាប់ពន្ធនាគារច្រើនបំផុត ពីពន្ធនាគារតំបន់ឆ្នេរ មុនពេលលោកចាកចេញពីដំណែងនៅក្នុងខែមការា ខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន ស៊ីនហួចុះផ្សាយនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៦។

គួរំឭកថា​ កាលពីឆ្នាំ ២០០៩ មានការបញ្ជូនអ្នកទោស យេម៉ែន១២នាក់ និង អាហ្គានីស្ថាន ៣នាក់ពីពន្ធនាគារCuba Facility ទៅ ប្រទេសអារ៉ាប់រួម និងបានដោះលែងអ្នកទោស ៦១នាក់នៅពេលដែលលោក អូបាម៉ា ទើបបានចូលកាន់ដំណែង ។

ប៉ុន្តែលើកនេះលោកបានបញ្ជូនអ្នកទោសដល់ទៅ១៥នាក់ទៅកាន់ប្រទេសអារ៉ាប់រួមវិញដែលនេះជាការបញ្ជូនមួយដ៏ធំបំផុតក្នុងអាណត្តិរបស់លោក៕

BN-PK561_GITMO0_M_20160815183959

មតិយោបល់