ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ធ្លាក់យន្តហោះនៅរដ្ឋមួយ ក្នុងសហរដ្ឋអាមេរិក សម្លាប់មនុស្សចំនួន ៥នាក់

អាមេរិកៈ មនុស្សទាំងអស់ចំនួន ៥នាក់ ដែលជិះនៅលើយន្តហោះតូចមួយ ត្រូវបានស្លាប់ ក្រោយឧប្បត្តិហេតុធ្លាក់យន្តហោះ នៅរដ្ឋហាវ៉ៃ ក្នុងសហរដ្ឋអាមរិក កាលពីថ្ងៃចន្ទ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ុនហួរ ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។

យន្តហោះនេះ ត្រូវបានឆេះ និងធ្លាក់ ខណៈធ្វើដំណើរទស្សនកិច្ច ទៅកាន់កោះ Kauai ក្នុងរដ្ឋហាណា (រដ្ឋហាវ៉ៃ)។

បើតាមប្រភពពីមន្ត្រី បានឲ្យដឹងថា មនុស្សចំនួនបួននាក់ ត្រូវបានប្រកាសថា ស្លាប់នៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀត បានស្លាប់នៅមន្ទីរពេទ្យ៕

640x360_30531B00-QMKJQ

មតិយោបល់