ព័ត៌មានអន្តរជាតិ

បាញ់ប្រហារនៅការិយាល័យ YouTube រងរបួសមនុស្ស៣ នាក់ ខណៈជនសង្ស័យស្ត្រីម្នាក់បានស្លាប់ នៅអាមេរិក

អាមេរិកៈ ស្នូលគ្រាប់កាំភ្លើង បានផ្ទុះឡើងនៅការិយាល័យរបស់ YouTube ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា នាថ្ងៃអង្គារនេះ ដោយបណ្ដាលឲ្យមនុស្សយ៉ាងតិច៣ នាក់រងរបួស និងបង្កឲ្យមានការភ័យស្លន់ស្លោរត់ចែកជើងគ្នា មុននឹងជនសង្ស័យស្ត្រីម្នាក់ ត្រូវបានគេបាញ់សម្លាប់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។

នៅចំពេលមានភាពវឹកវរ ក្នុងទីក្រុង San Bruno ស្ត្រីម្នាក់ដែលគេជឿថា ជាអ្នកបើកការបាញ់ប្រហារនោះ ត្រូវបានគេរកឃើញថា ស្លាប់នៅកន្លែងកើតហេតុ។

លោក Ed Barberini ស្នងការប៉ូលិសទីក្រុង San Bruno បានប្រាប់ក្រុមអ្នកយកព័ត៌មានថា « ហេតុការណ៍នេះ គឺមានជនរងគ្រោះ ៤ នាក់ ប៉ុន្តែវានូវមិនទាន់ច្បាស់ភ្លាមៗទេថា ក្នុងនោះក៏រាប់បញ្ចូលទាំងអ្នកបាញ់ប្រហារដែរឬយ៉ាងណា។

ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរពុំទាន់អាចបញ្ជាក់បានភ្លាមៗនោះទេថា មូលហេតុអ្វីដែលនាំឲ្យកើតមានរឿងបែបនេះទ្បើយ។

សូមជំរាបថា ករណីបាញ់ប្រហារដោយស្ត្រី គឺជាការកើតទ្បើងដ៏កម្រមួយ នៅអាមេរិក ដែលភាគច្រើននៃអំពើហិង្សាកាំភ្លើង ត្រូវបានធ្វើឡើងដោយបុរសប៉ុណ្ណោះ៕

មតិយោបល់