តាកែវៈ ជនសង្ស័យម្នាក់ ញៀនថ្នាំវង្វេងស្មារតី ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាព ដេញវាយឪពុកម្តាយ និងក្រុមគ្រួសារឲ្យចេញពីផ្ទះ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់ជាច្រើន។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃសៅរ៍ ៣រោជ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១រំលងអាធ្រាត្រ ស្ថិតក្នុងភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ជនសង្ស័យមានឈ្មោះ ស៊ឹម ម៉ី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ចំណែកសម្ភារៈដែលវាយបំផ្លាញរួមមាន ពាងទឹក១៤ ធុងទឹកកក១ ចង្ក្រានហ្កាស១ អង្ករ១បាវទម្ងន់៥០គីឡូ បង់អាគុយលេងមួយឈុត ចង្រ្កានដាំបាយអគ្កិសនី១ និងសម្ភារៈជាច្រើនទៀត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់