ឥណ្ឌាៈ ក្រុមមន្ត្រីក្នុងប្រទេស បាននិយាយកាលពីថ្ងៃអាទិត្យថា នាវាដឹកប្រេងមួយគ្រឿង ដែលមានសមាជិកនាវិកឥណ្ឌា ២២នាក់ បានបាត់ដំណឹងនៅអាហ្វ្រិកខាងលិច ក្នុងដែនទឹក ដែលគ្រប់គ្រងដោយពួកចោរសមុទ្រ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨។
នាវាដឹកប្រេងនោះ ឈ្មោះថា MT Marine Express ផ្ទុកទៅដោយប្រេងឥន្ធនៈចំនួន ១៣,៥០០ តោន បានធ្វើការចតនៅទីក្រុងឆ្នេរសមុទ្រ Cotonou នៃប្រទេស Benin មុនពេលអាជ្ញាធរ បានបាត់ការទាក់ទង ជាមួយនាវានេះ កាលពីថ្ងៃព្រហស្បតិ៍។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Raveesh Kumar បាននិយាយថា «បេសកកម្មរបស់យើង នៅពេលនេះ កំពុងទាក់ទងជាមួយអាជ្ញាធរ Benin និងនីហ្សេរីយ៉ា សម្រាប់ជំនួយរបស់ពួកគេ ក្នុងការស្វែងរកទីតាំងនាវានេះ ដើម្បីជួយពិនិត្យមើលស្ថានការណ៍ នៅទីនោះ »៕
មតិយោបល់