ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឧទ្ធម្ភាគចក្របារាំងបាញ់ធ្លាក់នៅជិតទីក្រុងបេនហ្គាហ្ស៊ី

លីប៊ីៈ សារព័ត៌មាន Associated Press បានរាយការណ៍ថា មិនមានអ្នករស់រានមានជីវិតនោះទេ នៅក្នុងការបាញ់ទម្លាក់ឧទ្ធម្ភាគចក្របារាំង នៅភាគខាងកើតនៃទីក្រុងបេនហ្គាហ្ស៊ី កាលពីថ្ងៃអង្គារម្សិលមិញ ដែលបានសម្លាប់ទាហ៊ានបារាំង៣នាក់។ នេះយោងតាមការចុះផ្សាររបស់សារព័ត៌មានស៊ីនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដានេះ។

សារព័ត៌មាន The Associated Press បានដកស្រង់សម្តីមន្រ្តីលីប៊ីកាលពីថ្ងៃអង្គារ ដោយអះអាងថា ក្រុមអ៊ីស្លាមបានបាញ់ធ្លាក់ឧទ្ធម្ភាគចក្របារាំងមួយគ្រឿង។

យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃពុធនេះអ្នកនាំពាក្យក្រសួងការពារជាតិបារាំង លោក Stephane Le Foll បញ្ជាក់ថា កងកម្លាំងពិសេសកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសលីប៊ី បានបាត់ដំណឹង។ ក្រសួងនេះ បានអះអាងពីការស្លាប់របស់ទាហានខ្លួនចំនួន៣នាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយជាផ្លូវការផងដែរ៕

មតិយោបល់