បរទេសៈ រដ្ឋអាជ្ញានៅឯតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីការស៊ើបអង្កេតដំបូងចំនួនពីរ ដោយផ្តោតទៅលើសង្គ្រាមបង្ក្រាបថ្នាំញៀន សម្លាប់មនុស្សយ៉ាងរង្គាលនៅប្រទេសហ្វីលីពីន និងការរំលោភបំពានក្នុងអំឡុងពេលចលនានយោបាយ នៅវេណេហ្ស៊ុយអេឡា។ នេះបើយោងតានសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។
វាជាការសម្រេចចិត្តមិនធ្លាប់មានពីមុនមកនោះទេ ក្នុងការចាប់ផ្តើមដំណើរស៊ើបអង្កេតរឿងពីរ ក្នុងពេលតែមួយ ដែលបានកើតឡើង បន្ទាប់ពីរដ្ឋអាជ្ញារបស់ ICC លោកស្រី Fatou Bensouda បានដាក់ញត្តិបឹងប្រឆាំងនឹងមេដឹកនាំប្រទេសទាំងពីរ ដោយចោទប្រកាន់ពីបទល្មើសច្បាប់ប្រឆាំងមនុស្សជាតិ។
លោកស្រី Bensouda បាននិយាយថា ខ្លួនបានតាមដានព្រឹត្តិការណ៍ នៅក្នុងប្រទេសទាំងពីរយ៉ាងកៀកកិតបំផុត ជាមួយការពិនិត្យមើល យ៉ាងប្រុងប្រយ័ត្ន ប្រកបដោយឯករាជ្យ ទើបលោកស្រីបានសម្រេចចិត្ត បើកការវាយតម្លៃបឋមលើស្ថានភាពនីមួយៗ ដោយសំអាងថា ប្រទេសទាំងពីរ បានចុះហត្ថលេខាលើលក្ខន្តិកៈទីក្រុងរ៉ូម ដោយអនុញ្ញាតឲ្យអាជ្ញាធរសាលាក្តីរបស់ ICC ស៊ើបអង្កេតករណីឧក្រិដ្ឋកម្មនៅលើទឹកដីរបស់ពួកគេ៕


មតិយោបល់