ថ្វីត្បិតតែមិនទាន់មកដឹកនាំក្រុមតោខៀវ Chelsea ក៍ដោយ តែលោក Luiz Enrique បានដាក់គោលដៅធំរបស់លោក រួចហើយថា លោកនឹងនាំយកខ្សែប្រយុទ្ធរបស់ក្រុម Barcelona មកកាន់ Stamford Bridge ។
បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា វត្តមានរបស់លោក Luiz Enrique មកកាន់ក្រុមតោខៀវ Chelsea នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ យ៉ាងណាវិញនោះ លោក Enrique បានឲ្យដឹងថា ប្រសិនបើលោក ចូលមកដឹកនាំក្រុម Chelsea មែននោះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ នឹងនាំយកខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Luiz Suarez ពីក្រុម Barcelona ត្រឡប់មកកាន់ Premier League វិញ។ ម្យ៉ាងវិញទៀតនោះ មិនទាន់ទាំងបានចូលកាន់តំណែងផង លោក Luiz Enrique បានដាក់គោលដៅទី១ ក្នុងការនាំយក Luiz Suarez មកកាន់ Stamford Bridge ទៅហើយ។
គួបញ្ជាក់ផងដែរថា ការដឹកនាំ Chelsea បរាជ័យ ២ប្រកួតកន្លងមកនេះ កាន់តែធ្វើឲ្យតំណែងរបស់លោក Antonio Conte រង្គោះរង្គើយ៉ាងខ្លាំង ស្របពេលដែលក្រុមជើងឯក Premier League កាលពីរដូវកាលមុនមួយនេះ បានត្រៀមនាំយកលោក Luiz Enrique អតីតគ្រូបង្វឹកក្រុម Barcelona មកជំនួសតំណែងនេះ៕




មតិយោបល់