Post News Media ព័ត៌មានអន្តរជាតិ នារីវ័យក្មេងស...

នារីវ័យក្មេងស្រស់ស្អាតម្នាក់ គិតខ្លីលោតសម្លាប់ខ្លួនពីលើអគារ១១ជាន់

ចិន: នារីវ័យក្មេងម្នាក់គិតខ្លីសម្រេចចិត្តលោតសម្លាប់ខ្លួនពីលើអគារកម្ពស់ ១១ជាន់ ប៉ុន្តែបំណាងល្អត្រូវប៉ូលិសក្លាហានម្នាក់ប្រថុយជីវិតលោតចុះជួយសង្គ្រោះទាន់។

យោងតាមសារព័ត៌ស៊ីនហួចុះផ្សាយនៅថ្ងៃទី២៥ ខែសីហា នេះបានឲ្យដងថា ហេតុការណ៍បានកើតឡើងនៅថ្ងៃថ្ងៃទី២៤ ខែសីហា ត្រង់ចំណុចដំបូលអគារកម្ពស់១១ជាន់នៅក្នុងក្រុង Shenzhen ភាគអាគ្នេយ៍ ប្រទេសចិន ខណ:ដែលនារីវ័យក្មេងងម្នាក់នោះប៉ុនប៉ងធ្វើអត្តឃាត បន្ទាប់ពីឈ្លោះជាមួយមិត្តប្រុស។ នារីម្នាក់នោះ ត្រូវបានគេឃើញ ថាបានចុះពីដំបូលអគារទៅឈរលើធ្នឹមតូចមួយលើដំបូលកំពស់១១ជាន់។

ពេលបម្រុងនឹងលោតមន្ត្រីប៉ូលិសពីរនាក់ត្រូវបានស្រាវ៉ាចាប់យកដៃរបស់នាង និងការព្យាយាមមិនឲ្យនាងធ្លាក់ នៅពេលនោះមន្ត្រីទីបីបានលោតចុះលើធ្នឹមតូចដែរហើយ គ្រៀកនាងជាប់ខណ:ដែលមន្ត្រីពីរនាក់ផ្សេងទៀតបានព្យាយាមទាញនាងឡើង។
ទីបំផុតប៉ូលិសជួយនាងបានសម្រេច ប៉ុន្តែនារីម្នាក់នោះមិនត្រូវបានគេអត្តសញ្ញាណទេ៕

photo_2016-08-25_09-19-01

Loading...