ព័ត៌មានអន្តរជាតិ

ប្រេសិតអង្គការសហប្រជាជាតិ ពោលពាក្យថា ការទទូចរបស់កូរ៉េខាងជើង មានអរិភាព និងគ្មានភាពចាំបាច់

កូរ៉េៈ មន្ត្រីតំណាងជាន់ខ្ពស់អាមេរិក នៅក្នុងកិច្ចពិភាក្សា ជាមួយកូរ៉េខាងជើង នៅថ្ងៃច័ន្ទនេះ បាននិយាយប្រឆាំង នឹងការទាមទាររបស់ក្រុងព្យុងយ៉ាងថា មានអរិភាព និងគ្មានភាពចាំបាច់ តែក៏នៅតែបង្ហាញការបើកទ្វារ សម្រាប់កិច្ចចរចារថ្មីផងដែរ។

កូរ៉េខាងជើង បានទទូចដល់ក្រុងវ៉ាស៊ីនតោន ឲ្យផ្តល់ការសម្បទានថ្មី នៅចុងឆ្នាំ ២០១៩ ជាមួយនឹងដំណើរការ ដែលជាប់គាំងអស់រយៈពេលជាយូរ ចាប់តាំងពីការបរាជ័យ ក្នុងកិច្ចប្រជុំកំពូល នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែកុម្ភៈកន្លងទៅ។

ដោយក្រុងព្យុងយ៉ាង បានចេញសេចក្តីប្រកាសយ៉ាងឧទ្បារិកខ្លាំងឡើង ៗ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយអ្នកតំណាងពិសេសរបស់សអាមេរិក លោក Stephen Biegun បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងសេអ៊ូលថា «យើងបានដឹងឮ ពីពួកគេ (កូរ៉េខាងជើង) ទាំងអស់ហើយ»។

ក្នុងនោះលោកបានមានប្រសាសន៍បន្ថែមថា « វាជាការគួរឱ្យសោកស្តាយ ដែលសេចក្តីថ្លែងការណ៍ទាំងនោះ មកកាន់អាមេរិក កូរ៉េខាងត្បូង ជប៉ុន និងសម្ព័ន្ធមិត្តរបស់យើង នៅអឺរ៉ុប មើលឃើញថា វាមានអរិភាព និងអវិជ្ជមាន ជាពិសេសគ្មានភាពចាំបាច់ទ្បើយ»៕

មតិយោបល់