ព័ត៌មានអន្តរជាតិ

មន្ត្រីម៉ិចស៊ិកបានរឹបអូសយកសត្វ៤១៨៦ក្បាលពីសួនសត្វចំនួន៥៨កន្លែង

ម៉ិកស៊ិកៈ ទីភ្នាកងារសហព័ន្ធការពារបរិស្ថាន(Profepa) បាននិយាយកាល​ពីថ្ងៃអង្គារថា ក្រុមមន្រ្តីម៉ិកស៊ិកបានរឹបអូសយកសត្វសរុប ចំនួន៤១៨៦ក្បាល ពីសួនសត្វ៥៨កន្លែង បន្ទាប់ពីការចុះត្រួតពិនិត្យការដ្ឋានរយៈពេលមួយឆ្នាំក្នុងសួនសត្វចំនួន៩៥ ដែលបានចុះក្នុងបញ្ជី​នៅទូទាំងប្រទេស។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។

ទីភ្នាកងារ Profepa បាននិយាយថា ចំនួនភាគច្រើនលើសលុបនៃប្រភេទសត្វដែលបានរឹបអូស រួមបញ្ចូលទាំង សត្វសេកក្រហម​ និងបៃតង ឥន្ទ្រីហារី ក្តាន់កន្ទុយស ខ្លាដំបង សត្វខ្លា និងដំរីទឹក ត្រូវបានរឹបអូសដោយសារតែសួនសត្វនេះមិនអាចផ្តល់ឯកសារបង្ហាញពីរបៀបដែលពួកគេបានទិញយកសត្វស្របច្បាប់។

ទីភ្នាក់ងារដែលបានផ្ដល់អនុសាសន៍ដល់សួនសត្វដើម្បីធ្វើឲ្យប្រសើរឡើងដល់់ប្រព័ន្ធរបស់ខ្លួន “ឯកសាររៀបចំ និងបណ្តឹង” ដើម្បីជៀសវាងការរឹបអូសសត្វរបស់ពួកគេ៕

មតិយោបល់