ព័ត៌មានអន្តរជាតិ

អតីតរដ្ឋមន្រ្តី ប្រេស៊ីល លោក Bernardo Silva ត្រូវបានចាប់ខ្លួនពីបទ អំពើពុករលួយ

ប្រេស៊ីលៈតាមប្រភពពីមន្ត្រីបានឲ្យដឹងថា អតីតរដ្ឋមន្ត្រី ប្រេស៊ីលមកពី គណបក្សពលករ របស់ លោកស្រីប្រធានាធិបតី Dilma Rousseff ត្រូវបានចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងប្រតិបត្ដិការរបស់ប៉ូលិសផ្នែកស៊ើបអង្កេត ក្រុមប្រព្រិត្តអំពើពុករលួយរបស់សារជិវកម្មពហុជាតិសាស្ត្រ Petrobras។

លោក Bernardo Silvaគឺជារដ្ឋមន្ត្រីក្រសួងផែនការ ដែលស្ថិតនៅក្រោមរដ្ឋាភិបាលរបស់ លោក Luiz Inácio Lula da Silva,ជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរបស់ លោកស្រីប្រធានាធិបតី សែហ្វ និងជាអតីតហិរញ្ញិក របស់ក្រុមហ៊ុន PT។

លោកត្រូវប្រឈមមុខនឹងការ ចោទប្រកាន់ពីបទបានទទួលប្រាក់សំណូក ជាង៧លាន រ៉េអាល់( ២.១លានដុល្លារសហរដ្ឋអាមេរិក) ចន្លោះឆ្នាំ ២០១០ និងឆ្នាំ២០១៥ ពីក្រុមប្រព្រឹត្តអំពើពុករលួយ Petrobras ដែលមូលនិធិទាំងនេះ ត្រូវបានគេបញ្ចូលទៅក្នុង ក្រុមហ៊ុនច្បាប់មួយ ដែលមិនធ្លាប់មានក្នុងបញ្ជីពាណីជ្ជកម្ម។

លោក Bernardo Silva ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោក នៅក្នុងទីក្រុងប្រេស៊ីលីយ៉ា ខណៈពេលដែល ផ្ទះមួយផ្សេងទៀតរបស់លោក នៅភាគខាងត្បូងនៃ ទីក្រុង Curitiba ត្រូវបានគេស្វែងរក។

លោកបានរៀបការជាមួយអ្នកស្រី Gleisi Hoffman ជាសមាជិកព្រឹទ្ធសភាក្រុមហ៊ុន PT និងជាអតីតប្រធាន បុគ្គលិករបស់លោកស្រីប្រធានាធិបតី Rousseff ដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកឧបត្ថម្ភសំខាន់បំផុតរបស់ប្រធានាធិបតីព្យួរឈ្មោះរូបនេះ។

មនុស្សផ្សេងទៀត ត្រូវបានចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ រួមទាំង លោក Carlos Gabas អតីតរដ្ឋមន្រ្តី អាកាសចរណ៍ស៊ីវិលរបស់ លោកស្រី Rousseff និង លោក Leonardo Attuch ជាអ្នក ត្រួតពិនិត្យ Brasil ២៤៧ ដែលជាវេទិកាព័ត៌មានមួយជាប់ទាក់ទងនឹងក្រុមហ៊ុន PT ។

ការផ្តោតលើក្រុមហ៊ុន PTនេះ ប៉ូលិសបានស្វែងរក ឃើញទីស្នាក់ការកណ្តាល របស់គណបក្សនេះ នៅទីក្រុងSao Paulo ក្នុងរយះពេលប្រាំបីម៉ោង នៅព្រឹកថ្ងៃព្រហស្បតិ៍។

មន្រ្តីប៉ូលិសបាន រឹបអូស និងបាននាំយក កុំព្យូទ័រ ឯកសារ និងឯកសារក្នុងកុំព្យូទ័រ ពីអគារមួយដែលជាផ្នែកមួយនៃប្រតិបត្តិការរួមគ្នាជាមួយ លេខាធិការដ្ឋាននៃចំណូលរបស់សហព័ន្ធ។

បើយោងតាម សេចក្តីប្រកាសរបស់ ក្រុមអ្នកស៊ើបអង្កេតប្រតិបត្ដិការលាងរថយន្ ត(Operation Car Wash) ,ការវាយឆ្មក់នេះ គឺជាផ្នែកមួយនៃការស្វែងរកការបង់ប្រាក់សំណូក សម្រាប់ការទុកដោយឡែកលើកិច្ចសន្យាផ្តល់សេវាព័ត៌មាន តម្លៃ៣០លានដុល្លារចន្លោះឆ្នាំ២០១០ និងឆ្នាំ ២០១៥ នេះ។

លោកRui Falcao ប្រធាន ក្រុមហ៊ុន PT នេះបានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយ ថា ” បក្សពលករថ្កោលទោសចំពោះ ការស្វែងរកដែលមិនចាំបាច់ និងការរឹបអូស ដែលបានធ្វើឡើង នៅទីស្នាក់ការកណ្តាជាតិ របស់យើងនៅក្នុង ទីក្រុង Sao Paulo ។ បន្ទាប់ពី ហេតុការណ៍ និង ចោទប្រកាន់ប្រឆាំងនឹងអ្នកនយោបាយ និងពាណិជ្ជករ … ប្រតិបត្តិការ កំពុងត្រូវបានអនុវត្ត ដើម្បីព្យាយាមជាថ្មីម្តងទៀត ចំពោះបទឧក្រិដ្ឋក្រុមហ៊ុនPT” ៕

6989145w_tx600

មតិយោបល់