ព័ត៌មានកីឡា

ជាងកន្លះតារាងសុទ្ធតែយុវជន តែ Real នៅតែរកបាន ៣ពិន្ទុដដែល

Real Madrid ហាក់លេងដោយមិនព្រួយបារម្ភឡើយ ចំពោះការប្រកួតលីគក្នុងស្រុក ដោយដាក់កីឡាករថ្នាលយុវជនលេងក្នុងទីលាន ជាងពាក់កណ្តាលតារាង តែនៅតែអាចរកបាន ៣ពិន្ទុ ពីក្រុម Leganes ដដែល។

Real Madrid នៅតែជាក្រុមខ្លាំងដដែល​ បើទោះបីជាមិនដាក់កីឡាករសំខាន់ៗ ជាច្រើនរូបឲ្យលេងក្នុងការប្រកួតនេះក៍ដោយ តែក្រុមយក្សអេស្ប៉ាញមួយនេះ នៅតែអាចយកឈ្នះក្រុម Leganes បានដដែល។ ខ្សែប្រយុទ្ធ Gareth Bale បានស៊ុតនាំមុខមុនតាំងពីនាទីទី៨ ខណ: Bojar Maryoal ស៊ុតគ្រាប់ទី២ នៅនាទីទី ៤៥ មុននឹងបញ្ចប់ការប្រកួតតង់ទី១។​ យ៉ាងណាវិញ នៅតង់ទី២ ក្រុម Real Madrid មិនអាចរកគ្រាប់បាល់បានទៀតឡើយ តែបែរជាត្រូវក្រុមភ្ញៀវ Leganes វាយបកបាន១គ្រាប់វិញ នៅនាទីទី៦៦ ដោយការស៊ុតរបស់កីឡាករ Darko Brasanac រហូតដល់ចុងម៉ោងនាទីទី៩០ ទៅហើយនោះ Leganes មិនអាចរកគ្រាប់បាល់បានទៀតឡើយ បែរជាត្រូវទទួលបានកាតក្រហមទៅវិញ ដែលទទួលបានដោយកីឡាករ Gabriel ។

Real Madrid បើទោះបីការប្រកួតនេះ ទទួលបានលទ្ធផលល្អ ឬមិនល្អ វាហាក់​មិនសំខាន់ឡើយ ព្រោះថា Real Madrid ត្រៀមជើងព្រួល ដើម្បីបើកទ្វារទទួល​ក្រុម Bayern Munich សម្រាប់ការប្រកួតជើងទី២ Champion League ដែលជាការប្រកួតចាំបាច់មួយសម្រាប់ Real Madrid ត្រូវការបំផុតនោះ។

//www.youtube.com/watch?v=0Bv7Q3U7Ovc

មតិយោបល់