តាកែវៈ ក្រោមការចង្អុលបង្ហាញពីសំណាក់លោក ស្នងការនគរបាលខេត្ត នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៨ និង៣០នាទីព្រឹក កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានធ្វើការប្រគល់ជនល្មើសឈ្មោះ វ៉ា សាន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅកំណើត និងបច្ចុប្បន្នភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ បង្ក្រាបតាមដីកាបង្កាប់ឲ្យចាប់ខ្លួន លេខ០១/២០១៨ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ពីបទ៖ លួចលក់អចលនវត្ថុ និងប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ឲ្យទៅកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដឹកនាំដោយលោក វរសេនីយ៍ឯក ខាត់ ហ៊ុន ជានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីយកទៅចាត់ការបន្តតាមនីតិវិធីច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់