ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ស្លាប់និងរបួសកើនឡើងជិត ១០០នាក់ នៅមន្ទីរពេទ្យប៉ាគីស្ថាន

ប៉ាគីស្ថាន: ប្រព័ន្ធផ្សព្វផ្សាយ Urdu នៅក្នុងស្រុកបានរាយការណ៍បន្ថែមទៀតថា
យ៉ាងហោចណាស់ មនុស្សស្លាប់កើន ៤២នាក់និងរងរបួសកើន ៥០នាក់ នៅពេលដែល​បំផ្ទុះ​គ្រាប់បែកមួយ បានវាយប្រហារមន្ទីរពេទ្យស៊ីវិលមួយកន្លែង នៅក្នុងទីក្រុង Quetta ភាគនិរតីប្រទេស​ប៉ាគីស្ថាន កាលពីព្រឹកថ្ងៃចន្ទនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៨ សីហា ឆ្នាំ២០១៦។

បើតាមសារព័ត៌មាន Geo News បាននិយាយថា ករណីបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅម៉ោង​ប្រហែល ៩និង៥០នាទីព្រឹក ត្រូវនឹងម៉ោងក្នុងស្រុក នៅទីក្រុង Quetta នៃរដ្ឋធានីខេត្ត Balochistan។ ហើយករណីបំផ្ទុះនេះមិនត្រូវបានគេស្គាល់នៅឡើយទេរហូតមកដល់ពេលនេះ។

ដោយឡែក គ្មានក្រុមណាមួយ បានចេញមុខប្រកាសទទួលខុស ត្រូវចំពោះការវាយប្រហារនេះ​នៅឡើយទេ​។ ប៉ុន្តែក្រុមប៉ូលិស បានប្រញាប់ទៅកន្លែងផ្ទុះនោះ ដើម្បីធ្វើការស៊ើបអង្កេតជាបន្ទាន់៕

hospital pakistan 01hospital pakistan 02Hospital Pakistanhospital in Pakistan's southwest Quetta city 02hospital in Pakistan's southwest Quetta city

មតិយោបល់