ព័ត៌មានអន្តរជាតិ

បួននាក់បាត់ខ្លួន បន្ទាប់ពីរអិលបាក់ដី និងទឹកជំនន់វាយប្រហារភាគកណ្ដាលឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីៈ មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារគ្រោះមហន្តរាយ នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ការបាក់ដី និងទឹកជំនន់បានវាយប្រហារ នៅខាងជើងខេត្ត Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី បណ្ដាលឲ្យមនុស្សបួននាក់ បាត់ខ្លួន និងផ្ទះចំនួន ៤០ ខ្នងរងការខូចខាត។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។

លោក Sutopo Purwo Nugroho អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានប្រាប់ស៊ីនហួ តាមទូរស័ព្ទថា ភ្លៀងធ្លាក់យ៉ាងខ្លាំង និងទឹកជំនន់បង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិ នៅក្នុងស្រុក Kepulauan នៅប្រហែលម៉ោង ៥ព្រឹក (ម៉ោងក្នុងស្រុក)។

ក្រុមមន្រ្តីគ្រោះមហន្តរាយក្នុងតំបន់ កំពុងធ្វើការប៉ាន់ប្រមាណតម្លៃនៃការខូចខាត សម្រាប់គ្រោះមហន្តរាយ ក្នុងរួមទាំងចំនួនមនុស្សរងរបួសផងដែរ។

ខណៈនេះ ទាហាន ប៉ូលិស ក្រុមអ្នកជួយសង្គ្រោះ ការិយាល័យស្វែងរក និងអ្នកស្ម័គ្រចិត្ត កំពុងខិតខំប្រឹងប្រែងជួយសង្គ្រោះបន្ទាន់៕

មតិយោបល់