ព័ត៌មានអន្តរជាតិ

ការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅភាគខាងកើតអាហ្វហ្គានីស្ថានបានសម្លាប់កងទ័ពជ្រើសរើសសថ្មីចំនួន ១២ នាក់ និងរងរបួស ៣៨នាក់

(Update)៖ បើតាមមន្ត្រីពេទ្យបានឲ្យដឹងថា យ៉ាងហោចណាស់កងទ័ពជ្រើសរើសថ្មីចំំនួន ១២នាក់ ត្រូវបានគេសម្លាប់ និង៣៨ នាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយនៅក្នុងទីក្រុងJalalabadភាគខាងកើតនៃ ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមទីភ្នាក់ផ្សាយព័ត៍មាន ABC NEWS ចេញផ្សាយមុននេះបន្តិច។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិលោក Dawlat Waziri បានបញ្ជាក់ឲ្យដឹងថា ឧប្បត្តិហេតុ និងចំនួននៃការស្លាប់នេះ បានកើតដោយសារការវាយប្រហារគ្រាប់បែកអត្តឃាតនៅលើរថយន្ត អំទ្បុងពេលដែលមានការជិះត្រីចក្រយានយន្តមួយចូលមក។
គួរបញ្ជាក់ផងដែរថា ការវាយប្រហារនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានធ្វើដំណើរទស្សនកិច្ចទៅក្រុងកាប៊ុល ដើម្បីប្រកាសការគាំទ្ររបស់លោក ចំពោះការព័ទ្ធចាប់ពួកបះបោរតាលីបង់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន និងដើម្បីបន្តកិច្ចចរចាសន្តិភាពដោយផ្ទាល់ផងដែរ៕

មតិយោបល់