អាមេរិកៈ គណៈកម្មាធិការព្រឹទ្ធសភា បានឲ្យដឹងថា «គ្មានការចង្អុលបង្ហាញ ដែលថា ក្នុងអគារ Trump Tower ត្រូវបានស្ថិតក្រោមការស៊ើបការណ៍ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកមុន ឬបន្ទាប់ពីការបោះឆ្នោត នោះទេ» ។ នេះបើយោងតាមរយៈ BBC ផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍ពីសមាជិកព្រឹទ្ធសភា នៃគណបក្សសាធារណរដ្ឋ លោក Richard Burr បាននិយាយថា ប្រធានគណៈកម្មាធិស៊ើបការណ៍ព្រឹទ្ធសភា បានច្រានចោលការអះអាងរបស់លោក ដូណាល់ ត្រាំ ដែលលើកទ្បើងថា មានការលួចស្ដាប់សំទ្បេងទូរស័ព្ទរបស់លោក ពីសំណាក់រដ្ឋបាលមុន។
លោក ត្រាំ បានចោទប្រកាន់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ជាអ្នកបញ្ជាឲ្យមានការលួចស្ដាប់ខ្សែអាត់ សំទ្បេងតាមទូរស័ព្ទ នៅអគារ Trump Tower ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតី។
ពាក់ព័ន្ធនឹងការច្រានចោលនេះ អ្នកនាំពាក្យសេតវិមានលោក Sean Spicer បានឲ្យដឹងថា ប្រធានាធិបតីលោក ត្រាំ នៅតែអះអាងចំពោះពាក្យបណ្តឹងរបស់លោកដដែរ។
លោក Spicer និយាយនៅឯសន្និសីទកាសែត កាលពីថ្ងៃព្រហស្បតិ៍ថា «លោក គ្រាំទ្រចំពោះការអះអាងនេះ» ដោយលោកបានធ្វើការបដិសេធ មិនទទួលយករបាយការណ៍របស់គណៈកម្មាធិការចារកម្មព្រឹទ្ធសភា ដែលបាននិយាយថា «ពួកគេរកមិនឃើញអ្វី ដូចការចោទប្រកាន់នោះទ្បើយ» ៕

មតិយោបល់