ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ប្រវត្តិសង្ខេបត្រួសៗរបស់លោក Malcolm Turnbull នាយករដ្ឋមន្ត្រីអូស្ត្រាលី

អូស្រ្តាលី: លោក Malcolm Bligh Turnbull បានកើតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៥៤ បច្ចុប្បន្នគឺជានាយករដ្ឋមន្រ្តីទី២៩ របស់ប្រទេសអូស្រ្តាលី។ លោក Turnbull បានក្លាយជានាយករដ្ឋមន្រ្តីនិងជាមេដឹកនាំគណបក្សសេរីនិយមនៃប្រទេសអូស្រ្តាលី បន្ទាប់ពីលោក បានផ្តួលលោក Tony Abbott នៅខែកញ្ញា ឆ្នាំ២០១៥។ លោកបានដឹកនាំរដ្ឋាភិបាលសេរី / រដ្ឋាភិបាលសម្ព័ន្ធភាពជាតិ ប្រឆាំងនឹងគណបក្ស ប្រឆាំងពលករលោក Shorten នៅឯការបោះឆ្នោតសហព័ន្ធឆ្នាំ២០១៦នេះ កាលពីថ្ងៃសៅរ៍ទី០២ ខែកក្កដា កន្លងទៅនេះ។

លោក Turnbull បានចូលរៀននៅសាលា Sydney Grammar School មុនពេលទៅសិក្សាសាកលវិទ្យាល័យស៊ីដនី ជាកន្លែងដែលគាត់បាន ទទួលបរិញ្ញាបត្រនិងបរិញ្ញាប័ត្រច្បាប់ ។ បន្ទាប់មកលោក Turnbull បានចូលសិក្សាបន្តនៅមហាវិទ្យាល័យ Brasenose, មហាវិទ្យាល័យ Oxford និងមហាវិទ្យាល័យ Rhodes Scholar ជាកន្លែងដែលគាត់បានទទួលបរិញ្ញាប័ត្រច្បាប់ស៊ីវិល។

អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ មុនពេលចូលទៅសភាលោក Turnbull ធ្វើការនៅក្នុងតំណែងគ្រប់គ្រងផ្ទាល់ខ្លួន គឺជាអ្នកកាសែត, មេធាវី, ធនាគារិក, អ្នកជំនួញ រួមទាំងប្រធាននិងជានាយកគ្រប់គ្រងក្រុមហ៊ុន Goldman Sachs ប្រទេសអូស្ត្រាលី, និងជាប្រធានចលនា គណបក្សសាធារណរដ្ឋអូស្ត្រាលី។

លោកគឺជាមនុស្សហ៊ានប្រថុយម្នាក់ ដែលបានដាក់លុយវិនិយោគរាប់រយលានដុល្លារ ហើយ Turnbull ក៏បានទិញភាគហ៊ុនរបស់ក្រុមហ៊ុនផ្តល់ សេវាអ៊ីនធឺណិត Ozemail នៅក្នុងឆ្នាំ១៩៩៤ ក្នុងតម្លៃ ៥០០.០០០ដុល្លារ ដូច្នេះក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមកទៀត លោកបានលក់ភាគហ៊ុន ក្នុងតម្លៃ ៥៧លានដុល្លារ នៅក្នុងឆ្នាំ១៩៩៩ បច្ចុប្បន្ន លោកមានលុយសុទ្ធចំនួន ២០០លានដុល្លារ ដែលត្រូវបានកត់ចូលនៅក្នុងបញ្ជីលំដាប់មហា សេដ្ឋកិច្ច BRW នៅអូស្ត្រាលី។

បើទោះបីជា លោក Turnbull បានព្យាយាមឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីមកពីបក្សសេរីនៅក្នុងឆ្នាំ១៩៨១ ហើយក្រោយមកនៅឆ្នាំ២០០១ ការបោះឆ្នោតសហព័ន្ធលោកត្រូវបានជាប់ឆ្នោតជាលើកដំបូងទៅកាន់សភាតំណាងអាសនៈនៃ WENTWORTH នៅក្នុងរដ្ឋ New South Wales នៅក្នុង ការបោះឆ្នោតសហព័ន្ធឆ្នាំ២០០៤។

លោកបានឡើងទៅគណៈរដ្ឋមន្រ្តី Howard ក្នុងខែមករា ឆ្នាំ២០០៧ គាត់បានបម្រើការងារមួយរយៈខ្លីជារដ្ឋមន្ត្រីក្រសួងបរិស្ថាននិងទឹក។ បន្ទាប់ពី ការបរាជ័យរបស់រដ្ឋាភិបាលសេរីនៅក្នុងការបោះឆ្នោតសហព័ន្ធឆ្នាំ២០០៧ លោកបានប្រកាសខ្លួនឯងថា នឹងឈរឈ្មោះជាបេក្ខជនសេរីឆ្នាំ២០០៧។

សូមបញ្ជាក់ថា អូស្ត្រាលីមាននាយករដ្ឋមន្រ្តី៤ ក្នុងរយៈពេល៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣មក ហើយលោក Turnbull បានធ្វើការអំពាវនាវឱ្យ ជនជាតិអូស្ត្រាលីធ្វើការបោះឆ្នោតឱ្យលោក ដើម្បីកុំឱ្យអូស្ត្រាលីផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថ្មីញឹកញាប់ពេក ពោលគឺទទួលបាននាយករដ្ឋមន្រ្តីទី៥៕

_90342972_mediaitem90342969

មតិយោបល់