លីបង់ៈ មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពលីបង់ លោក Joseph Aoun បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងលីបង់ ត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារប្រទេសរបស់ពួកគេ ពីការឈ្លានពានរបស់អ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨។
លោក Aoun បាននិយាយថា កងកម្លាំងដែលស្ថិតនៅក្រោមបញ្ជារបស់លោក នឹងមិនមានការភ្ញាក់ផ្អើលនោះទេ ខណៈដែលលោក បានធ្វើទស្សនកិច្ចទៅកាន់កន្លែងទាហានឈរជើង នៅទីក្រុងបេរូត។
ដោយលោកបានបញ្ជាក់ថា «យោធាលីបង់ បានត្រៀមខ្លួនរួចជាស្រេច នៅតាមព្រំដែនភាគខាងត្បូង ដើម្បីប្រឈមមុខនឹងការឈ្លានពាន ជាមួយយោធាអ៊ីស្រាអែល ឬការប៉ុនប៉ងណាមួយ ដែលរំលោភបំពានលើដែនដី និងដែនសមុទ្ររបស់ពួកគេ»។
ក្នុងនោះលោក Aoun បានអះអាងថា កងទ័ពលីបង់មានឆន្ទៈយ៉ាងពេញលេញ ក្នុងការការពារប្រទេស តាមរយៈមធ្យោបាយដែលមាន និងលទ្ធភាពរបស់ខ្លួន មិនថាការគំរាមកំហែង ឬការបង្កហេតុរបស់សត្រូវ ខ្លាំងក្លាយ៉ាងណាក៏ដោយ៕
មតិយោបល់